ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រឆាំង​​ចិន​​ម្នាក់​ស្នើ​​លោក​អូបាម៉ា​​ជួយ​ឱ្យ​បាន​ចាក​ចេញ​ពីចិន​

14 ឆ្នាំ មុន

យោងតាម​​កាស្សែត​អាត់​សំឡេង​​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​​២ឧសភា​ដោយ​ទូរទស្សន៍​​CNNថា​ ជន​​​ប្រឆាំងចិន​លោក​CHEN GUANGCHENG បាន​​​ស្នើ​​ដល់​ប្រធានាធិបតី​​​អាមេរិក​​​​លោក​​​បារ៉ាក់​​ អូបាម៉ា​​ ​ឱ្យ​​ធ្វើ​អ្វី​​​គ្រប់​យ៉ាង​​​​ដើម្បី​ជួយ​​រូប​​គេឱ្យ​​ចាក​ចេញ​​ពី​ប្រទេស​​​ចិន​​​ដោយ​និយាយ​ថា​រូប​គេ​ភ័យ​​ខ្លាច​​ដល់​​​អាយុ​​ជីវិត​ប្រសិន​​​បើ​រូបគេ​​​ស្ថិត​ក្នុង​​ប្រទេស ។​

​លោក​ CHEN GUANGCHENG ក៏​បាន​​​​ចោទ​​​ប្រកាន់​​​​​​ផង​​ដែរដល់​​​បុគ្គលិក​​​​ស្ថាន​ទូត​​​​សហរដ្ឋអាមេរិក​​​ប្រចាំ​ក្រុង​ប៉េកាំង​​ជា​កន្លែង​​​ដែល​​​រូប​គេ​រត់​​​ភៀសខ្លួន​​ចូល​​ស្នាក់​​នៅ​​អស់​រយៈពេល​​៦​ថ្ងៃ​​ថា ជំរុញ​​ឱ្យ​រូបគេ​ចាក​ចេញ​​​ពីទីនោះ​​ជា​ថ្នូរ​​នឹង​ការ​​ធានា​សន្តិសុខ​​​ឱ្យ​រូបគេ​ពី​​​សំណាក់​​អាជ្ញាធរ​ចិន  បន្ទាប់​មក​បោះ​​បង់​​រូបគេ​ចោល ។ បុរស​រូបនេះ​ ដែល​ភ្នែក​របស់​​​គេ​ខ្វាក់​​​មើល​​​មិន​ឃើញ​​បាន​ទូរស័ព្ទ​​​​​​ពី​បន្ទប់​មន្ទីរ​ពេទ្យ​​​មួយ​​​នៅ​ក្រុង​​​ប៉េកាំង​ជា​កន្លែង​បញ្ជូន​​​រូបគេ​​​មក​​ក្រោយ​ចាក​ចេញ​​ពី​ស្ថាន​ទូត​អាមេរិក​ថា​​ ខ្ញុំ​ចង់​​ជម្រាប​ដល់​​​លោក​​ប្រធានា​ធិបតី​​អូបាម៉ា​ថា​ខ្ញុំ​​ចង់​ឱ្យ​​លោក​ជួយ​ធ្វើ​អ្វី​​គ្រប់​យ៉ាង​​​ដើម្បី​ឱ្យ​គ្រួសារ​យើង​អាច​ចាក​ចេញ​​​​ពី​ប្រទេស​​ចិន ។​

យោង​តាម​CNN​ថា​​ លោក​​​CHEN  GUANGCHENG និយាយ​ថា គាត់​គ្មាន​​ទទួល​បាន​​ព័ត៌​មាន​​អ្វី​ឡើយ​​ ពេលគាត់​​​យល់​​ព្រម​​ចាក​ចេញ​ពី​ស្ថាន​ទូត​ ហើយ​​ពេល​នេះ​​ភ័យ​ខ្លាច​គេ​បញ្ជូន​​ទៅផ្ទះ​​គាត់​​វិញ​នៅ​សាន​ដុង ដែល​គាត់​​រត់​ចេញ​​ពីទីនោះ​​កាលពី​ថ្ងៃទី​២២​មេសា។  ភរិយា​​គាត់​ប្រាប់​ថា  មាន​មនុស្សរបស់​រដ្ឋ​អំណាច​​​ចិន​​រង់​ចាំ​​លោក​នៅ​ទីនោះ​ដោយ​មាន​កាន់​អាវុធ ៕