ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលក្រុមគ្រួសារអះអាងថា ដូចកំរោលចូលបានប្រើកាំបិតខ្វែវកាប់ប្រពន្ធរបស់ខ្លួនស្លាប់នៅលើផ្ទះកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ឧសភា ស្ថិតក្នុងភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ។ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាវេលាទៀបភ្លឺនៅតាមផ្លូវដែលទំនងបុរសនេះព្យាយាមរត់គេចខ្លួន ។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថា ជនដៃដល់ដែលសម្លាប់ប្រពន្ធនោះឈ្មោះឈុំ ធី អាយុ៣៤ឆ្នាំ ឯស្ត្រីជាប្រពន្ធឈ្មោះង៉ែត សុខជា អាយុ២៨ឆ្នាំ មានកូនស្រី២នាក់ ដែលមានអាយុក្រោម១០ឆ្នាំ ។ មន្ត្រីដដែលបានឱ្យដឹងទៀតថា បុរសនេះបានប្រើកាំបិតខ្វែវកាប់ប្រពន្ធស្លាប់នៅលើផ្ទះ ដែលគ្មានអ្នកណាបានដឹងពីមូលហេតុច្បាស់លាស់ទេ ។ ប៉ុន្តែសាច់ញាតិនិយាយថា បុរសនេះហាក់ដូចកំរោលចូល និងមានរោគសរសៃប្រសាទផង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ