រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ឧសភា ២០១២ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)បានរៀបចំកិច្ចពិភាក្សាស្តីពី តម្រូវការអាទិភាពនៃម្ចាស់ឆ្នោតនៅឃុំដាច់ស្រយាលសម្រាប់កម្មវិធីនយោបាយរបស់គណបក្សលើលទ្ធផលឆ្លើយតបទៅនឹងម្ចាស់ឆ្នោតនៅឃុំដាច់ស្រយាលចំនួន១០០ឃុំ ។ មានតំណាងគណបក្សនយោបាយចំនួន៧បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា និងតំណាងពលរដ្ឋជនជាតិដើមភាគតិចនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណ១០០នាក់ រួមទាំងវត្តមានរបស់អ្នកសារព័ត៌មានផងដែរ ។
តំណាងគណបក្សនយោបាយដែលបានចូលរួមសិក្ខាសាលារួមមានគណបក្ស សម រង្ស៊ី ហ៊្វុនស៊ិនប៉ិច, ខ្មែរឈប់ក្រ នរោត្តម រណប្ញទ្ធិ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងចលនាប្រជាធិបតេយ្យ ។ ការពិភាក្សានេះ បាន លើកឡើងពីតម្រូវការរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងឃុំ-សង្កាត់ក្នុងតំបន់ដាច់ស្រយាល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ