ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មានផ្ទៃ​ពោះ​៤ខែ​ខឹង​ប្តី​ស្តី​បន្ទោស​សំងំ​ផឹកថ្នាំជាតិ​ដែក​អស់​១០​គ្រាប់​ធ្វើ​អត្តឃាត

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ ដោយ​សារ​​តែ​ខឹង​​​ប្តី​ស្តី​បន្ទោស​​​​ ស្ត្រី​ជា​ប្រពន្ធ​​​ដែលកំពុង​​​​ពពោះ​៤ខែ​ បាន​លេបថ្នាំ​​ជាតិដែក​អស់១០គ្រាប់ ប៉ុនប៉ង​​ធ្វើ​អត្តឃាត​​សម្លាប់ខ្លួន កាលពីវេលាម៉ោង​១២ ​និង២០នាទីរំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី២ ឧសភា ​​នៅបន្ទប់​​​ជួល​ក្នុងភូមិ​ព្រៃ​ទា ​​សង្កាត់​ចោម​ចៅ ខណ្ឌ​​ពោធិ៍​សែន​ជ័យ។

​ស្ត្រី​ខឹង​​​ប្តី​​​គិត​ខ្លី​លេបថ្នាំ​​ធ្វើអត្តឃាត​​​មាន​ឈ្មោះ​ឃិន ស៊ីណូយ អាយុ២៤​ឆ្នាំ ​ជា​កម្ម​ការិនី​​រោង​ចក្រ​​​កាត់ដេរ ស្នាក់នៅ​បន្ទប់​​​ជួល​កន្លែង​​កើតហេតុខាង​លើ ។ ប្រភពព័ត​៌​មាន​ពី​​បុរស​ជា​ប្តី​​បានបង្ហើបឱ្យ​ដឹង​​​​ថា កាលពី​រសៀល​​គាត់បាន​ស្តី​បន្ទោស​ប្រពន្ធ​​ តែ​មិន​បញ្ជាក់​ថា រឿង​អ្វីនោះទេ ទើបបណ្តាលឱ្យ​ប្រពន្ធ​ខឹង​ លុះ​ដល់យប់ ស្រាប់​តែ​​ចូលទៅ​សំងំ​លេប​ថ្នាំ​ជាតិដែក​អស់​១០គ្រាប់​​​​ ដោយមិន​មាន​នរណា​ម្នាក់​ដឹងទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕