រាជធានីភ្នំពេញ ៖ ម៉ូតូឃ្លីកបើកលឿនពេកនៅចំណុចផ្លូវកែងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅប៉ះរថយន្តតូយ៉ូតា ហើយរអិលចូលក្រោមរថយន្ត តែសំណាងល្អអ្នកបើកបរគ្រាន់តែរលាត់ដៃជើងតិចតួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ឧសភា តាមផ្លូវលេខ៣៦០ កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា រថយន្តតូយ៉ូតា ពណ៌ស្លែ បើកតាមផ្លូវលេខ៣៦០ ពីកើតទៅលិច ចំណែកម៉ូតូឃ្លីក ពណ៌សលាយក្រហម ជិះតាមផ្លូវលេខ១៦៣ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុជាផ្លូវកែងមានរថយន្តតូយ៉ូតាមួយគ្រឿងបើកឆ្លងកាត់ផ្លូវ។ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែម៉ូតូឃ្លីកជិះក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ទៅបុករថយន្តចំទ្វារខាងស្តាំលាន់ដូចរន្ទះបណ្តាលឱ្យដួលរអិលចូលក្រោមរថយន្តតែម្តង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ