ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​បាន​២​យប់​ដើរ​មក​ចូល​អន្ទាក់​​ប៉ូលិស​​វិញដដែល​ត្រូវ​ឃាត់​ខ្លួន​ពីបទ​ប៉ុន​ប់ង​មនុស្ស​ឃាត​

14 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​បុរស​​ជន​សង្ស័យ​២​នាក់​ត្រូវ​បាន​ប៉ូលិស​​ប៉ុស្តិ៍​​រដ្ឋ​បាល​សង្កាត់​ប៉ោយ​ប៉ែត ធ្វើ​ការ​ឃាត់​ខ្លួន​ពី​បទ​ប៉ុន​ប៉ង​​មនុស្ស​ឃាត​​កាលពី​វេលា​ម៉ោង​​៦​និង​៤០​នាទី​​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ២០១២ ​នៅ​ចំណត​រថយន្ត​ក្រុង ស្ថិត​​ក្នុង​ភូមិ​បាលិ​លេយ្យ​១ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខណៈ​​ពួកគេ​កំពុង​រក​រថយន្ត​ជិះ​គេច​ខ្លួន​ពី​ក្រុង​ប៉ោយប៉ែត ក្រោយ​ពីគេច​អស់​​​រយៈ​ពេល​២​យប់​ បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​វាយ​បុរស​ម្នាក់​នឹង​ដែក​ស្បែង​រហូត​សន្លប់​ក្នុង​ពិធីឡើង​គេហ​ដ្ឋាន​នា​ពេល​កន្លង​មក ។​​

ជនសង្ស័យ​ទាំង២ រួម​មាន ១-ឈ្មោះ​​ចាន់ វី អាយុ​១៩​​ឆ្នាំ ​និង​២-ឈ្មោះ​​ចាន់ កា អាយុ​១៧ឆ្នាំ ពួកគេ​ទាំងពីរ​ជា​អ្នក​រត់ម៉ូតូ​ឌុប​ និងមាន​ទីលំនៅ​​ភូមិ​ព្រៃ​ព្រិច សង្កាត់​​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕