ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរម្នាក់ត្រូវ​កម្មករ​របស់គយថៃបន្លំ​​​​គីឡូក្រាម​ លុះពេលតវ៉ា​វាយ​ឱ្យ​របួស

14 ឆ្នាំ មុន

ក្រុង​​ប៉ោយប៉ែត ៖ ​ ស្ត្រី​​ខ្មែរ​ជា​អ្នក​​​ជ្រែអីវ៉ាន់​​​​អាវគីប (ជជុះ) ​ចេញ​ចូល​ដី​ថៃ​ម្នាក់ ត្រូវ​បានកម្ម​ករ​​​របស់គយ​ថៃ​ប្រចាំ​នៅ​ច្រកទ្វារ​​​អន្តរ​ជាតិ​​ខ្លង​លឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឈម​នឹង​​ច្រក​អន្តរ​ជាតិ​ប៉ោយ​ប៉ែត វាយ​ឱ្យ​​របួស​បែកបបូរ​​មាត់ ព្រោះ​តែ​​​ជម្លោះ​​​រឿង​ថ្លឹង​អីវ៉ាន់​ កាលពី​វេលាម៉ោង៣ និង៤៤នាទីរសៀលថ្ងៃទី២ ឧសភា ២០១២ ក្បែរ​ផ្សារ​រុង​ក្លឿ ដោយ​សារ​តែកម្មករ​របស់គយ​ថៃ​យក​ទម្ងន់​​អីវ៉ាន់អ្នក​ផ្សេង​មកបញ្ចូល​ក្នុង​ទម្ងន់​អីវ៉ាន់​របស់​នារីរងគ្រោះ ។

ស្ត្រី​រងគ្រោះ​ឈ្មោះ​លន់ សុភាព ហៅបុង ​អាយុ​៣៤​ឆ្នាំ ​ជា​អ្នកជ្រែអីវ៉ាន់​ខោអាវ​គីប (ខោ​អាវជជុះ) ​មានទីលំនៅភូមិ​ក្បាលស្ពាន១ សង្កាត់​​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បញ្ហា​​​​​កើត​ឡើង​​ គឺផ្តើម​ចេញ​ពីរឿង​ថ្លឹងទម្ងន់នេះឯង ​ដោយ​កម្ម​​ករ​​​​របស់គយ​ថៃ​ថ្លឹង​​ខោអាវគីប​ឱ្យ​ស្ត្រីរងគ្រោះ​អស់ហើយ ប៉ុន្តែ​រទេះ​ទំនិញ​ខោអាវ​គីប​អ្នក​ផ្សេង​​​ទៅតាមក្រោយ បែរ​ជា​កម្មករ​​​គយ​ថៃ​​នោះ​កត់​ទម្ងន់ចូល​ក្នុង​ចំនួនរបស់ស្ត្រី​រងគ្រោះ លុះ​ធ្វើ​ការ​តវ៉ា​ថា មិនមែន​ជារបស់ខ្លួន​ ក៏​ត្រូវ​កម្មករ​​របស់ គយថៃ​  ​ឈ្មោះអេ ភេទប្រុស វាយ​មួយ​ដៃ​ឱ្យ​បែក​បបូរមាត់​ខាង​ឆ្វេង​ហូរឈាម​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕