ខេត្តព្រៃវែង ៖ យុវជនម្នាក់ដោយសារតែយប់ងងឹតមិនហ៊ានជិះលឿន និងបើកទៅកណ្តាលផ្លូវទេ ខ្លាចគ្រោះថ្នាក់ចរាចរណ៍សុខចិត្តជិះយឺតៗអែបចិញ្ចើមផ្លូវ ហើយភ្លើងចង្កៀងម៉ូតូមិនសូវភ្លឺជិះទៅបុកគំនរថ្មនៅចិញ្ចើមផ្លូវ បណ្តាលឱ្យបែកប្រអប់ជើងខាងឆ្វេង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ឧសភា នៅចំណុចផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិគគ ឃុំកំពង់អំពិល ស្រុកពារាំង ។
ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះអ៊ុន សំអាង ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា មានស្រុកកំណើតនៅភូមិឆ្អឹងជំនីរ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង របួសបែកប្រអប់ជើងខាងឆ្វេង ។ ចំណែកអ្នកជិះពីក្រោយមានឈ្មោះអូន យូអ៊ី ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិត និងស្នាក់នៅជាមួយគ្នាមានទីលំនៅភូមិព្រាលទី ២ ឃុំថ្មពួក ស្រុកកញ្ជ្រៀច របួសរលាត់ដៃជើងតិចតួច ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ