រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករ៉ឺម៉កម៉ូតូទៅកៀរបុរសម្នាក់ទៀតឈរនៅចិញ្ចើមផ្លូវរង់ចាំកូនត្រឡប់មកពីស៊ីការវិញ បណ្តាលឱ្យរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២ ឧសភា តាមផ្លូវលេខ៣៦៩ ក្នុងភូមិជ្រោយប្រាសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះសុខ ណាំង អាយុ៥០ឆ្នាំ ស្នាក់ចំណុចកើតហេតុផ្ទះលេខ១៤ភព២ ក្រុម២ ភូមិជ្រោយប្រសាក់ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ របួសកំភួនដៃខាងឆ្វេង ។ ចំណែកអ្នកបើករ៉ឺម៉កឈ្មោះអង្គ សារី អាយុ៣៦ឆ្នាំស្នាក់នៅភូមិឫស្សីស្រុក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ រ៉ឺម៉កម៉ូតូបង្កហេតុត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ