ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិបារាំង​ម្នាក់សង្ស័យ​​ធ្វើអត្ត​ឃាត​​ស្លា.ប់​ក្នុង​​ថ្លុកឈាម

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​ បុរ​សជនជាតិ​សបារាំង​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​​ដេកស្លា.ប់​លើ​កំរាល​​ឥដ្ឋ​ការ៉ូ ក្បែរ​សាឡុង​​​​ក្នុងផ្ទះជួលរបស់​ខ្លួន ​ហើយ​​ត្រូវបានគេ​​​សង្ស័យថា ​​​ការស្លា.ប់​នេះ ជាការ​​ធ្វើ អត្តឃា.ត​​បង្កឱ្យ​​មាន​ការភ្ញាក់​ផ្អើល​កាលពីវេលា​ ម៉ោង​៨​ និង​៤៥​នាទី​យប់

ខេត្តព្រះសីហនុ ៖ ​ បុរ​សជនជាតិ​សបារាំង​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​​ដេកស្លាប់​លើ​កំរាល​​ឥដ្ឋ​ការ៉ូ ក្បែរ​សាឡុង​​​​ក្នុងផ្ទះជួលរបស់​ខ្លួន ​ហើយ​​ត្រូវបានគេ​​​សង្ស័យថា ​​​ការស្លាប់​នេះ ជាការ​​ធ្វើ អត្តឃាត​​បង្កឱ្យ​​មាន​ការភ្ញាក់​ផ្អើល​កាលពីវេលា​ ម៉ោង​៨​ និង​៤៥​នាទី​យប់ ថ្ងៃទី២ ឧសភា ២០១២ ស្ថិត​ក្នុង​​ក្រុម​២៩ ភូមិ៣ ​​សង្កាត់​លេខ៣ ​​​ក្រុងព្រះសីហនុ (ម្តុំដីដំណាក់​ស្តេច) លុះ​មក​ដល់ ព្រឹក​​ថ្ងៃទី៣ ឧសភា ​​២០១២នេះ ប៉ូលិស​កំពុង​​ធ្វើការ​ត្រួតពិនិត្យ ។

សព​បុរស​ជនជាតិ​​បារាំង​ម​ិនទាន់​​ត្រូវ​​បាន​គេ​ស្គាល់​ឈ្មោះនៅឡើយ​​ទេ… នៅលើ​​រាង​កាយ​សព​គេឃើញ​​ស្នាម​ធ្លុះ​ដោយ​គ្រាប់កាំភ្លើង​​លើ​គុម្ព​​ត្រចៀកហូរឈាម​​ជោកខ្លួន ​ដេកដួល​លើកំរាល​​​ឥដ្ឋ​​ក្បែរ​​សាឡុង ​នៅលើ​ភ្លៅ​សព​មាន​កាំភ្លើង​ខ្លី​ម៉ាក K59 មួយដើម ​ហើយ​ផ្ទះ​ដែល​ជន​បរ​ទេស​​​​ជួល​ស្នាក់នៅ​​នេះ​ មាន​បើកហាង​​លក់​គ្រឿង​ក្លែម ​​សម្រាប់ពួកបរទេស ….

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕