ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​​រង​របួស​​បាក់​ស្មង​ជើង​​ដោយសារ​​ម៉ូតូ​​ជិះបុកគ្នា​​

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​​​​​ ៖ យុវនារី​ម្នាក់​​បាន​រង​របួស​​បាក់​ស្មង​ជើង​​ខាងឆ្វេង​​ ហើយ​ត្រូវ​បានគេ​បញ្ជូន​​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត​​ ឯរាជ​​ធានី​ភ្នំពេញ ដោយ​សារគ្រោះ​ថ្នាក់​ម៉ូតូ​បុកគ្នា​​​ កាល​ពី​វេលា​ម៉ោង​​​១និង​​​១០នាទី​​រសៀល​​ថ្ងៃទី​​​២ ឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​​២១ ស្ថិត​​​ក្នុង​ភូមិ​​តា​ខ្មៅ​ សង្កាត់​តាខ្មៅ ក្រុង​តា​ខ្មៅ​ ។​​

នារី​រងគ្រោះ​ដែល​រង​របួស​បាក់​ស្មង​ជើង​​ត្រូវ​​បានគេ​ស្គាល់ថា​ឈ្មោះ គឹម ប៉ាក់ឡុង អាយុ​​១៩ឆ្នាំ ជាសិស្ស​​ មាន​ទីលំនៅ​​ក្នុង​​ឃុំ​កោះ​អន្លង់​ចិន ស្រុក​ស្អាង​​ ជាអ្នក​បើក​ប​រ​​ម៉ូតូ​​ម៉ាក​​អាយខន​ពណ៌លឿង​​លាយ​ខ្មៅ ​​។ ចំណែក​​ម៉ូតូ​១គ្រឿង​​ទៀត​​ម៉ាក​គុប​មូល​​សេ​​៥០​​ ពណ៌ទឹក​ប៊ិច ​​បើក​បរ​​ដោយ​យុវជន​ម្នាក់​​ឈ្មោះ ម៉ៅ កុសល្យ អាយុ​​​២០ឆ្នាំ មាន​ទីលំនៅ​​ភូមិ​​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ជាអ្នក​​លក់​កាសែត រងរបួស​​​ស្រាល ។

បើ​តាម​សាក្សី​​ឃើញ​ហេតុ​ការណ៍​​បាន​​ឱ្យ​ដឹងថា មុន​ដំបូង​​គេឃើញ​​អ្នក​​បើក​​ម៉ូតូ​​គុប​មូល​​ចូល​​​ចាក់​សាំងនៅ​​​​កន្លែង​ដេប៉ូ​​សាំង បន្ទាប់​​ពី​ចាក់​សាំង​​​រួច​ហើយ​​ បាន​បើក​​ម៉ូតូ​ចេញ​​តាម​ផ្លូវ​​លេខ​​២១ ពី​ជើង​ទៅ​ត្បូង​​​​​ ។ ខណៈ​ពេល​​បើក​​ឆ្ល​ងផ្លូវ​​​ចេញ​ទៅខាង​​​ស្តាំ​​ដៃ​​របស់​ខ្លួន​​ ស្រាប់​តែ​មាន​​ម៉ូតូម៉ាក​អាយខនមួយ​គ្រឿង​​​​បើក​បញ្ច្រាសទិស​​គ្នា​មក​បុក​​ជាមួយ​​ម៉ូតូ​​គុប​​​ចំពី​​​មុខ​ពេញ​ទំហឹង​​ បណ្តាល​​ឱ្យ​​ម៉ូតូ​ទាំង​​២​​គ្រឿង​​ដួល​​​បែក​បាក់​​ខូច​ខា​ត​​មួយ​ចំនួន​​ រី​ឯនារី​​ម្នាក់​ដែល​​​បើក​ម៉ូតូ​​អាយ​ខន​​បាន​រង​របួស​​​បាក់​ស្មង​ជើង​​ខាង​ឆ្វេង​​ត្រូវ​​គេបញ្ជូន​​ទៅ​សង្គ្រោះ​​​នៅមន្ទីរ​​ពេទ្យកាល់​ម៉ែត ឯ​​រាជ​​ធានីភ្នំពេញ​​ ​​។ ម៉ូតូ​ទាំង​​២គ្រឿង​ ត្រូវបាន​​​ប៉ូលិស​​យក​មក​រក្សាទុក​​នៅ​អធិការ​​ដ្ឋាន​​​​​ក្រុង​តា​ខ្មៅ ៕​