ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ចម បូរិទ្ធ ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ និង​ពិនិត្យ​បញ្ជីបច្ចុប្បន្នភាព

14 ឆ្នាំ មុន

ខេត្តកែប ៖ កាលពីថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០១២​ លោក​​ចម​ បូរិទ្ធ​ ប្រធាន​ក្រុម​ការ​ងារ​​ចុះជួយឃុំអង្កោល​ និងជាតំណាង​លោក​ទេស​​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ ប្រធាន​ក្រុម​ការងារ​គណៈ​កម្មា​ធិការកណ្តាល​ចុះ​ជួយ​ខេត្ត​កែប និង​លោក​ប្រធានក្រុមការងារចុះ​ជួយ​ភូមិ​ទួលសាងាំ​ រួម​ដំណើរ​ដោយមន្ត្រីក្រុមការងារជាច្រើនរូបទៀត បានអញ្ជើញ​​ជួបសំណេះសំណាល​ជាមួយ​សមា​ជិក​-សមាជិកា​បក្ស​ និង​ដើម្បីត្រួត​ពិនិត្យ​បញ្ជី​បច្ចុប្បន្នភាពសមាជិកគណបក្ស​​ប្រជាជន​កម្ពុជា​នៅភូមិទួលសាងាំ​ ឃុំអង្កោល​ ស្រុកដំណាក់​ចង្អើរ ។

បន្ទាប់ពី​ លោក​ ទិន​ បេន អនុ​ប្រធាន​គណៈ​កម្មាធិការបក្សឃុំអង្កោលរាយការណ៍​អំពី​លទ្ធ​ផលការងារ​ដែលគណបក្ស​ឃុំសម្រេច​បានកន្លង​មក​ និងរបាយការណ៍ស្តីពីផែនការរួម​​ឆ្ពោះ​ទៅ​កាន់​ការ​​បោះឆ្នោត​​ក្រុមប្រឹក្សាឃុំ​​-សង្កាត់​អាណត្តិ​ទី៣​​ របស់គណបក្ស​ប្រជាជន​កម្ពុជាឃុំអង្កោល​ ​រួចមក​ លោក​ ចម​ បូរិទ្ធ​ និងលោក​ ហេង​ ណន​ បាន​​វាយ​តម្លៃខ្ពស់ចំពោះសមាជិក-សមាជិកា​​បក្ស​ទាំង​អស់​​ដែលបានខិត​ខំបំពេញ​ការងារ​នៅ​ក្នុង​មូលដ្ឋានបានល្អប្រសើរ​ និងដណ្តើម​បាន​ជោគ​​ជ័យ​ជាបន្តបន្ទាប់​​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​ ។

លោកសង្ឃឹមជឿជាក់ថា​ ឃុំអង្កោលពិត​ជាបន្តដណ្តើមបានជោគជ័យក្នុង​​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់​​ អាណត្តិទី៣​ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១២ និងការ​​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិ​កាលទី៥​ នាឆ្នាំ២០១៣ ខាងមុខ​ ​ដើម្បីបន្ត​ការ​គាំទ្របេក្ខភាព​​សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សម្រាប់​​អាណត្តិទី៥​និងអាណត្តិក្រោយៗទៀត ។

លោក​ ហេង​ ណន​ បាន​ក្រើន​រំលឹក​ដល់​សមា​ជិក-សមាជិកាបក្សទាំងអស់ ត្រូវបន្ត​​ និង​ត្រូវ​ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់​​ដើម្បី​ចូល​រួម​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ និង​នាំគ្នា​ទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ ឱ្យ​បានគ្រប់ៗគ្នាដើម្បីបន្តការងារ​ដឹកនាំ​​ កសាង និង​អភិវឌ្ឍន៍​​ប្រទេសកម្ពុជា​ ឱ្យ​កាន់តែ​មាន​ការ​រីក​​ចម្រើន​ជាបន្តទៀត ។

ក្នុងឱកាសនោះ លោក​ ចម​ បូរិទ្ធ​​ និងលោក​ ហេង​ ណន​ បាន​នាំ​យក​អំណោយ​អនុស្សាវ​រីយ៍​របស់​​សម្តេច​​អគ្គមហា​សេនា​បតី​តេជោ​​ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​      ហ៊ុន សែន​ ជូនដល់​​សមាជិក-សមាជិកា​ដែល​បាន​ចូល​រួមចំនួន​​៧០០នាក់​​ ក្នុងម្នាក់ៗទទួល​បាន​សារុង​១,​ អាវយឺត១,​ មួក១​ និង​ឧបត្ថម្ភ​គណៈ​​កម្មា​ធិការ​បក្ស​​ឃុំអង្កោល ថវិកា​ចំនួន៨០​ម៉ឺន​រៀល ៕