ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​សែន​សុខ​​​ឃាត់​ខ្លួន​មនុស្ស​​5នាក់​ប្រើ​ប្រាស់​​គ្រឿង​ញៀន​និង​ជួញ​ដូរ​

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​ ៖ រយៈ​ពេល​២​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី​៣០​ មេសា ប៉ូលិសប៉ុស្តិ៍​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ បាន​ចាប់ និង​​ឃាត់​ខ្លួន​ជន​សង្ស័យ​​ចំនួន​៥​នាក់​ជា​មួយ​នឹង​ថ្នាំ​ញៀន​៥​កញ្ចប់​​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ជន​សង្ស័យ១-ឈ្មោះ​​ជិន វីរ័ត្ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ ផ្លូវ​លំ​ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ជា​អ្នក​ជួញ​ដូរ ២-​ឈ្មោះ​ភូ គី​ហាប់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជាសិស្ស​ ជា​អ្នក​​ប្រើ​ប្រាស់ មាន​ទី​លំនៅ​ក្នុង​ភូមិ​ទ្រា​ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ មេសា នៅ​វេលា​ម៉ោង​១០​យប់ ៣-​ឈ្មោះ​​សៀក ស៊ី​ណាត ហៅ​ធីង ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ ជាអ្នក​ជួញ​ដូរ ៤-​ឈ្មោះ​សុគន្ធ​ លីដា ភេទ​ស្រី អាយុ​២០​ឆ្នាំ ​ជា​អ្នករ​ត់​តុ​នៅ​ហាង​ ជា​អ្នក​ប្រើ​ប្រាស់ អ្នក​ទាំង​២​ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់ទឹក​​ថ្លា ខណ្ឌ​សែន​សុខ និង​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ មេសា វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​​ថ្ងៃ​ទី​៣០ មេសា ៥-​ឈ្មោះ​ខេន សុផាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស ជាអ្នក​ប្រើប្រាស់ មាន​ទី​លំនៅ​ក្នុង​ភូមិ​ឫស្សី​​ សង្កាត់​​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ ។

លោក​ម៉ក់ ហុង​ អធិការ​នគរបាល​​ខណ្ឌ​សែន​សុខ ឱ្យ​ដឹងថា​ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៥​នាក់​នោះ ​រក​ឃើញ​ថ្នាំ​​ញៀន​ចំនួន​៥​កញ្ចប់​​មាន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​ និ​ង​ប្រភេទ​អំ​ហ្វេតា​មីន​១​កញ្ចប់​ ។ ​ការ​ឃាត់​ខ្លួន​ជន​ទាំង​នេះ​​​​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ហើយ​ប៉ូលិស​កំពុង​តែ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ៕