ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​អនាធិបតេយ្យ​ចំណត​តាក់ស៊ី​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដោយសារ​តែភាព​អនាខធិបតេយ្យ​នៃ​ការ​ចត​រថយន្ត​នៅលើ​ចិញ្ចើម​ផ្លូវ​ ហើយ​រត់​ចាប​់​ម៉ូយ​ប្រសេក​ប្រសាច​​ឥត​សណ្តាប់ធ្នាប់​ផង​នោះ​ ជាហេតុ​ធ្វើ​ឱ្យ​មានគ្រោះ​ថ្នាក់​ចរាចរណ៍​​បាន​កើតឡើង​ជាយ​ថា​ហេតុ​។ ​ជាក់​ស្តែង​កាលពីវេល​ា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មេសា​ ​កន្លង​មក​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅតាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ ខាង​លិច​គល់​ស្ពាន​អាកាស​៧​មករា​ ក្នុងសង្កាត់​ទឹក​ថ្លា​ ខណ្ឌសែន​សុខ​ គឺ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ​១២៥​ បើក​បុក​បុរស​អ្នក​ហៅ​ម៉ូយ​ម្នាក់​យ៉ាង​ពេ​ញ​ទំហឹង​ បណ្តាល​ឱ្យ​បុរស​នេះ​​ដួល​បោក​សន្លប់​ស្តូក​មួយ​សន្ទុះ​​​ ព្រោះ​តែ​ម៉ូតូ​ជ្រាន់​ហ្វ្រាំង​មិន​ទាន់​​ស្រប​​ពេល​បុរស​រងគ្រោះ​រត់​ឆ្លេ​​ឆ្លា​​ហៅ​ម៉ូយ​ដាក់​រថយន្ត​ ។ ​នេះ​មិន​មែន​ជាករណី​ទី​១​ទេ​ ​ដោយ​សារ​តែការរត់​ចាប់​ម៉ូយ​រញ៉េ​រញ៉ៃ​បែប​អនាធិបតេយ្យ​នៅតាម​ដង​ផ្លូវ​​ ។

ប្រភពព័ត៌​មាន​នៅ​កន្លែងកើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា​​​ មុន​ពេល​កើត​ហេតុ​​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ​១២៥​​ ពណ៌​​ខ្មៅ​មួយ​គ្រឿង​ បានឌុប​ស្ត្រី​ម្នាក់​ធ្វើ​ដំណើរ​​​តាមបណ្តោយមហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ពីលិច​ទៅ​កើត​ ​បាន​បុក​បុរស​ម្នាក់​ជាអ្នក​ហៅ​ម៉ូយ​ដាក់​រថយន្ត​តាក់​ស៊ី​ ដែល​កំពុង​​ចត​ហៅ​ម៉ូយ​​នៅ​ខាងលិច​គល់​ស្ពាន​អាកាស​៧​មករា​ យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បុរស​រង​គ្រោះ​ដួលបោក​ទៅ​នឹង​ចិញ្ចើម​ផ្លូវ​ក្បែរ​រថយន្ត​សន្លប់​បាត់​ស្មារតី​មួយសន្ទុះ​ទើបដឹងខ្លួន​ ។
ប្រភព​ដដែល​បាន​បន្ត​ថា​ ​ចំណែក​ឯ​អ្នក​បើ​ក​ម៉ូតូ​បានរង​របួស​ហូរ​ឈាម​​មុខមាត់​​ ។ គ្រោះ​ថ្នាក់​នេះ​បណ្តាល​មក​ពី​អ្នក​បើក​​ម៉ូតូ​បញ្ច្រាស​ទិស​​ហើយ​​លឿន​ ​ស្រប​ពេល​បុរសហៅ​ម៉ូយ​នៅ​ក្រោយ​​គូទ​រថយន្ត​តាក់​ស៊ី​រត់​ចេញ​មក​​វាក់​នឹង​ម៉ូតូ​ជាន់​ហ្វ្រាំង​​មិនទាន់​​ ក៏បុក​តែ​ម្តង​ដែល​ ។

ក្រោ​យ​ពេល​​កើត​ហេតុ​ប៉ូលិស​ប្រចាំការ​នៅគោល​ដៅ​នេះ​បាន​បញ្ជូន​​ម៉ូតូ​និងជន​រងគ្រោះ​​ទៅ​ធ្វើ​ការសម្របសម្រួល​នៅ​អធិកា​រ​ដ្ឋាន​ខណ្ឌ​សែន​សុខ​ ៕