ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​​​សមោសរកាក​បាទ​ក្រហម​​ប្រមូល​​បាន​​ថវិកា​​94.410ដុល្លារ

14 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​​​ ៖ កាល​ពី​​រាត្រី​ថ្ងៃទី​​​២៧ មេសា សាខាកា​ក​បាទក្រហម​​​កម្ពុជា​​ខេត្ត​​​​​ បាន ប្រារព្ធ​​​ទិវា​​ពិ​ភព​លោក​​​កាក​បាទ​ក្រហម​​​​​​ អឌ្ឍ​​ចន្ទក្រហម​ ៨ឧសភា​​​ ខួ​ប​​លើក​​​ទី​​​១៤៩​​ ក្រោម​ប្រធាន​បទ​​​«យុវជន​​កំពុង​​នាំគ្នា​​​ធ្វើ​សកម្ម​ភាព​​​» ។ ពិធីនេះ​​​ប្រព្រឹត្ត​ទៅ​​​ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​​ពី​លោក​បណ្ឌិតឧកញ៉ា​​​​​ជា រតនា​​ ទី​ប្រឹក្សា​​រាជ​​រដ្ឋាភិបាល​​​ និង​លោក​ជំទាវលី ហៀក​ រតនា, លោក​​​ថៃ នរសត្យា​​ រដ្ឋ​លេខា​ធិការ​​ក្រសួង​​​វប្ប​ធម៌​និង​​វិចិត្រ​​សិល្បៈ លោក​សួន រិន​ឌី​ អភិបាល​​​ខេត្ត​ស្តីទី​​​ និង​ជា​​​ប្រធាន​​គណៈ​កម្មាធិការ​​​សាខា​​កាក​បាទក្រហម​​​កម្ពុជា​​ខេត្ត​ និង​សប្បុរ​​ស​ជន​​​គ្រប់​លំដាប់​ថ្នាក់ ។

លោក​សួន រិនឌី​ ​​មាន​ប្រសាសន៍​​ថា ទិវា​​​ពិភព​លោក​​​​​កាក​បាទក្រហម​​​ អឌ្ឍ​ចន្ទ​ក្រហម​​ ៨ឧសភា ជាការ​​រំលឹក​​ខួប​ក្រោម​​​គំនិត​ផ្តួច​ផ្តើម​​​របស់​ស្ថាប​និក​​​មួយ​រូប​​ជាពាណិជ្ជ ករ​​​​​ជន​ជាតិ​​​ស្វ៊ីស ហើយ​ចលនា​​​នេះ​បាន​ចាប់​បដិសន្ធិ​​​តាំង​ពី​ឆ្នាំ​​​​១៨៦៣​​មកម៉្លេះ​​​ មាន​អាយុ​​​កាល​​​១៤៩ឆ្នាំ​ហើយ​ ។​ ឆ្នាំ​នេះ​​ក្រោមការ​ចង្អុលពី​កាក​បាទ​​ក្រហម​​កម្ពុជា យើង​បាន​​ប្រារព្ធ​​​ធ្វើ​ក្រោម​​​ប្រធាន​បទ«​យុវជន​​​កំពុង​នាំ​​គ្នា​ធ្វើ​​សកម្ម​ភាព​​​» ក្នុង​​គោល​បំណង​​​បន្ត​លើក​​​កម្ពស់​​ស្មារតី​​​ជំរុញ​​​ និង​លើក​ទឹក​ចិត្ត​​​យុវជន​​​​​អ្ន​ក​​ស្ម័គ្រ​ចិត្ត​​វ័យ​ក្មេង​របស់​​​យើង​ដែល​​បាន​និង​កំពុង​​​តែ​សកម្ម​បំពេញ​​​ភារកិច្ច​​​របស់​ខ្លួន​​​នៅ​តាម​កន្លែង​​​នានា​​ប្រកប​ដោយ​​ការ​ទទួល​​ខុស​ត្រូវ​​​ខ្ពស់​​ ហើយ​ក៏​​បញ្ជាក់​​​ពី​ការ​​​ទទួល​​ស្គាល់​​តួនាទី​​​ដ៏​មាន​សារសំខាន់​​​របស់​យុវជន​​ដែល​ជាភ្នាក់​ងារ​​​នាំ​ឱ្យ​​មាន​ការ​ផ្លាស់​ប្តូរ​​ឥរិយា​បថ​​នៅក្នុង​​គ្រប់​ស្រទាប់​​​សង្គម​​​ទាំង​ក្នុង​មជ្ឈ​​​ដ្ឋាន​​ថ្នាក់​ដឹក​នាំ​​​​​ ទាំ​ង​នៅ​​​តាម​សហគមន៍​​ ។

ប្រកា​​រ​ទាំង​នេះ​​​គឺ​ជា​​ការ​​ប្តេជ្ញា​​ថា ត្រូវ​​តែ​នាំគ្នា​​​ខិតខំ​​​ធ្វើ​សកម្មភាព​​​ឱ្យ​បាន​កាន់​​តែ ច្រើន ​​​ល្អ ស៊ី​ជម្រៅ​​ និង​ឆ្ងាយ​​​ជាង​មុន នោះ​ទើប​ចលនា​​​​កាក​បាទក្រហម​​​ អឌ្ឍ​​ចន្ទ​ក្រហម​​​អាច​​ពុះ​ពារ​​​ជម្នះ​​​បាន​លើ​ផល​វិបាក​​ និង​​បញ្ហា​​​ប្រឈម​​ជាសាកល​​​ទាំងឡាយ​​ដែល​បង្ក​ឡើង​​​ដោយ​​ភាព​​ក្រីក្រ​​ ទំនាស់​​ វិបត្តិ​​​ ហានិភ័យ​​ អំពើ​ហិង្សា ចំណាក​ស្រុក​​ ជំងឺ​​ឆ្លង​រាត​ត្បាត​នានា កា​ររើស​អើង​​​ និង​បម្រែ​បម្រួល​​អាកាស​ធាតុ​ ។

លោក​​បណ្ឌិត​​ឧកញ៉ា ជា រតនា​ បាន​អាន​សេចក្តី​​ថ្លែងការ​​ណ៍​​របស់លោក​​​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ា​នី​ ហ៊ុន​ សែន ប្រធាន​កាក​បាទ ក្រហម​​​កម្ពុជា​​​ ដោយ​បញ្ជាក់​ថា ឆ្នាំ​​២០១២នេះ​​ក៏​ដូច​បណ្តា​​ឆ្នាំ​​មុនៗ​​ដែរ កា​ក​បាទក្រហម​​​រួម​ជា មួយ​​សមាគម​​ជាតិ​​នៅ​លើ​ពិភព​​លោក ​​បាន​ប្រារព្ធ​​​​ទិវា​​​ពិភពលោក​​​កាក​បាទក្រហម​​​ អឌ្ឍ​ចន្ទ​ក្រហម​​៨ឧសភា​​ ដើម្បី​​រំលឹក​​ដល់​ការ​​បង្កើត​​ឱ្យ​មាន​​​ស្ថាប័ន​​មនុស្សធម៌​​ធំ​ជាងគេ​​បំផុត​​លើ​​ពិភពលោក​​​ ដែល​ធ្វើ​​​ប្រតិ​បត្តិ​ការ​​​ជួយ​អ្នក​រង គ្រោះ​​​ទាំង​ឡាយ​​ក្នុងគ្រប់​​​កាលៈ​​​ទេសៈដោយ​ពុំ​​មាន​កា​ររើ​ស​អើង​​​ បែង​ចែក​​វណ្ណៈ​​ ពូជសាសន៍ និង​​និន្នា​កា​រនយោ​បាយ​​អ្វី​ឡើយ ។

ក្នុង​ពិធី​​​​រាត្រី​សមោ​ស​រនេះ​​ គណៈ​កម្មា​ធិការ​​សាខា​កាក​​បាទ​ក្រហម​​កម្ពុជា​​ខេត្ត​​​ពោធិ៍សាត់​ ប្រមូល​​​បាន​ថវិ​​កា​​សរុប​​៩៤.៤១០ដុល្លារ​ ក្នុង នោះ​​​លោក​ឧកញ៉ា​ជា រតនា​ ២០.៥០០ ដុល្លារ​​ នេះ​មិន​​​ទាន់​គិត​​អគារ​​អនុសាខា​​កាក​បាទក្រហម​​​កម្ពុជា​​ស្រុក​​ក្រគរ ​ដែល​​ទើប​​ធ្វើ​ពិធី​​សម្ពោធនៅ​​​​​ព្រឹកថ្ងៃ​​ទី​​២៧ មេសា​ នោះ​​ដែរជា​អំណោយ​​របស់​​លោក​​ឧកញ៉ា​​ផ្ទាល់​ចំនួន​​៣២.៧០០ ដុល្លារ​នៅ​ឡើយ​ទេ ៕