ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បោះ​ពួយ​ម៉ូតូ​ចុះ​ចំណោត​ទៅ​បុក​ឡិចស៊ីស​៤៧០ រង​របួស​៣​នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​បាន​រង​របួសស្រាល​ ដោយសារ​តែ​ស្រវឹងស្រា​បើក​​ម៉ូតូ​ចុះ​ចំណោត​​ក្នុង​ល្បឿន​​លឿន​​ ក៏​ជ្រុល​​ទៅ​បុក​ចំ​ក្បាល​រថយន្ដ​ឡិច​ស៊ី​ស​៤៧០​ ពណ៌​ខ្មៅ​ដែល​ធ្វើ​ដំណើរ​​ប​ញ្ច្រា​សទិស​គ្នា​ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩​​ មេសា​​ នៅ​ចំណុច​​ផ្លូវ​ចូល​វត្ដ​សន្សំ​កុសល

រាជធានីភ្នំពេញ ៖  យុវជន​៣​នាក់​បាន​រង​របួសស្រាល​ ដោយសារ​តែ​ស្រវឹងស្រា​បើក​​ម៉ូតូ​ចុះ​ចំណោត​​ក្នុង​ល្បឿន​​លឿន​​ ក៏​ជ្រុល​​ទៅ​បុក​ចំ​ក្បាល​រថយន្ដ​ឡិច​ស៊ី​ស​៤៧០​ ពណ៌​ខ្មៅ​ដែល​ធ្វើ​ដំណើរ​​ប​ញ្ច្រា​សទិស​គ្នា​ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៩​​ មេសា​​ នៅ​ចំណុច​​ផ្លូវ​ចូល​វត្ដ​សន្សំ​កុសល ក្នុង​សង្កាត់​បឹង​ទំពុន​​​ ខណ្ឌមាន​ជ័យ ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​យុវជន​៣​នាក់​​ជិះ​ម៉ូតូ​ម៉ាកឌ្រីម​​សេ​១២៥​ ពណ៌​ក្រហម​ មួយ​គ្រឿង​តាម​បណ្ដោយ​ផ្លូវ​លេខ​​២៧១ ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​ ហើយ​បាន​បត់​ឆ្វេង​ចូល​តាម​ផ្លូវ​វត្ដ​សន្សំ​កុសល​ ដែល​ជា​ផ្លូវ​​ចុះ​ចំណោត​នោះ​ ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ដ​ឡិច​ស៊ី​ស​ពេញទំហឹង​​ដែល​បើក​បរ​បញ្ច្រា​​សទិស​គ្នា​ពី​លិចទៅ​កើត បណ្ដាល​ឱ្យ​​យុវជន​ទាំង​៣​នាក់​ដួល​លើ​​ផ្លូវ​រង​របួស​ស្រាល។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀតថា​ ​ក្រោយ​ពី​កើត​ហេតុ​ម្ចាស់​រថយន្ដ​ឡិច​ស៊ី​ស បើ​ទោះបី​ដឹង​ថា​ ខ្លួន​បើកបរ​ត្រូវ​ច្បាប់​ចរាចរណ៍​ក៏​ដោយ​​​​​​​​ បាន​ដក​ប្រាក់​ចំនួន​៤០​ដុល្លា​រ​​ប្រគល់​ទៅ​ឱ្យ​ជន​រង​គ្រោះ​​ទាំង​៣​នាក់​ ហើយ​​បន្ដដំណើរ​ទៅ​មុខ​ទៀត​ ទោះបី​រថយន្ដ​មានការ​ខូចខាត​បន្ដិច​ប​ន្តួច​៕​​