ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធ​​ហត្ថ​ក្រុង​តាខ្មៅ ចាប់​មុខសញ្ញា​ចោរប្លន់​ម៉ូតូ​៣​នាក់ បន្ទាប់​ពី​ប្លន់​បាន​ជិះ​យក​ទៅលក់​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​ជនសង្ស័យ​៣​នាក់ ជា​មុខ​សញ្ញា​ចោរ​ប្លន់​ម៉ូតូ​ត្រូវ​បាន​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ក្រុងតា​ខ្មៅ ចាប់​ខ្លួន​កាលពី​​​វេលា​ម៉ោង​​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២៨ មេសា នៅចំណុច​​ក្បែរ​រង្វង់​មូល​​​លោក​តា​ម៉ៅ ស្ថិត​នៅភូមិ​តា​ខ្មៅ ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ​បន្ទាប់​ពី​បក្ស​ពួក​ជន​សង្ស័យ​ប្លន់​ម៉ូតូ​មួយ

ខេត្ត​កណ្តាល​ ៖ ​ជនសង្ស័យ​៣​នាក់ ជា​មុខ​សញ្ញា​ចោរ​ប្លន់​ម៉ូតូ​ត្រូវ​បាន​កម្លាំង​​កងរាជ​អាវុធ​ហត្ថ​​ក្រុងតា​ខ្មៅ ចាប់​ខ្លួន​កាលពី​​​វេលា​ម៉ោង​​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​២៨ មេសា នៅចំណុច​​ក្បែរ​រង្វង់​មូល​​​លោក​តា​ម៉ៅ ស្ថិត​នៅភូមិ​តា​ខ្មៅ ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ​បន្ទាប់​ពី​បក្ស​ពួក​ជន​សង្ស័យ​ប្លន់​ម៉ូតូ​មួយ​គ្រឿង​​ពីជន​រងគ្រោះ​​ហើយ​ត្រូវបាន​​ជន​រងគ្រោះ​ប្រទះឃើញ​​ជនសង្ស័យ​កំពុង​ជិះ​​បម្រុង​​យក​ទៅ​លក់​។

លោក​អនុសេនីយ៍ឯក ​ហៀង ចន្ធី ​មេ​បញ្ជា​ការ​​កងរាជអាវុធហ​ត្ថ​​ក្រុង​តាខ្មៅ​បាន​ឱ្យ​ដឹងថា ​ជនសង្ស័យ​៣​នាក់ ដែលត្រូវបាន​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​​នោះ​ ១-ឈ្មោះ​​អឹល សាមុន ភេទស្រី អាយុ​២៣​ឆ្នាំ ​មាន​ទីលំនៅ​បច្ចុ​ប្បន្ន​​ផ្ទះ​ជួល​ម្តុំ​ពោធិ៍ចិន​តុង ​២-ឈ្មោះ​ហួយ ពៅ ភេទ​ប្រុស អាយុ​​១៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន​ ក្រុង​តា​ខ្មៅ ​និង​៣-ឈ្មោះ​​ហឿង ​សុខជា ​ភេទប្រុស អាយុ​​២១​ឆ្នាំ ​មាន​ទី​លំនៅភូមិ​ព្រះធាតុ ឃុំ​​ព្រះធាតុ ​ស្រុក​កណ្តាល​ស្ទឹង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕