ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆ្លាម​ស្រវឹង​​​ធ្លាក់​ភ្នែក​បើក​បុក​តាកូម៉ា​ចត​នៅ​មុខ​ស្តារ​​ម៉ាត ហើយ​ជ្រុល​ទៅ​បុក​រះ​ទីធ្លា​​​មុខ​ផ្ទះ​៤​ល្វែង​ទៀត​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​​កាមរីឆ្លាម​ពណ៌​ត្រី​ឆ្លូញ ​អ្នក​បើក​បរ​ស្រវឹង​ស្រា​​​រេ​ចង្កូត​ទៅ​បុក​រថយន្តតាកូម៉ា ​ពណ៌​ខ្មៅ ​ចត​នៅ​មុខ​ស្តារ​ម៉ាត ​វ័ន​អេន​​វ័ន រួច​ជ្រុល​​ចង្កូត​ទៅ​បុក​ទីធ្លា​មុខ​ផ្ទះ​​​៤​ល្វែង​​ទៀត បណ្តាល​ឱ្យ​​បែក​​ឥដ្ឋ​ ​​ផើង​ផ្កា​​ ព្រម​ទាំង​​ស្លាក​យីហោ​ប៉ាណូ ។

ចំណែក​ម៉ូតូ​ឃ្លីក​ ពណ៌​លឿង មួយ​គ្រឿង​ដែល​បើក​ឆ្លង​កាត់​ផ្លូវ​តាផុន ឆ្លង​មក​ផ្លូវ​លេខ​២៧១ ​ឃើញរថយន្ត​​បើក​សំដៅ​មក​​ដូច្នេះ​ក៏​ផ្តួល​ម៉ូតូ​​ចោល​រត់​គេច​​យក​ប្រះ​អាយុ​តែម្តង ។

ហេតុការណ៍​នេះ​​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៨ មេសា តាម​ផ្លូវ​លេខ​២៧១ ​កែង​ផ្លូវ​តាផុន ស្ថិត​​នៅ​ក្នុង​ភូមិ​១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន ។ ​​សាក្សី​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​​រថយន្ត​កាមរី​​​ឆ្លាម ​ពណ៌​ត្រីឆ្លួញ បើក​តាម​​ផ្លូវ​លេខ​២៧១ ​ពីជើង​ទៅត្បូង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​​មុខ​ស្តារ​ម៉ាត វ័ន​អេន​វ័ន ​ស្រាប់តែ​រថយន្ត​​រេ​ចង្កូត​​ទៅ​បុក​រថយន្តតាកូម៉ា ពណ៌ខ្មៅ ចត​នៅពី​មុខ​ស្តារ​ម៉ាត ចំ​កង់​ក្រោយ​ចំហៀង​​ខាងឆ្វេង ហើយ​​រថយន្ត​​ឆ្លាមនោះ​មិន​ទាន់​អស់​ល្បឿន​​ក៏ទៅ​បុក​រះ​ទីធ្លា​​មុខ​ផ្ទះ​៤​ល្វែង​​បន្ត​ទៅ​​ទៀត ។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕