ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ឈាម​​រាវ​២​នាក់ ស្រឡាញ់​នាង​បង​ចាប់​នាង​ប្អូន​ប៉ុន​ប៉ង​រំលោ.ភ​ត្រូវ​អស់​លក្ខណ៍

11 ឆ្នាំ មុន

ខេត្ត​តាកែវ​​​​ ៖ ជន​សង្ស័យ​​​២នាក់​​ត្រូវ​បាន​​នគរបាល​​ស្រុក​ត្រាំ​កក់​​ ឃាត់​​​ខ្លួន​​​បាន​ជា​បន្ត​​បន្ទាប់​​​រួច​បញ្ជូន​​​ខ្លួ​ន​មកកាន់​​​​​ស្នង​ការ​ដ្ឋាន​​ខេត្ត​ ដើម្បី​ចាត់​​​ការ​បន្ត​ទៅ​​តាម​​នីតិវិធី​​ ក្រោយ​​ពី​​​​​ម្តាយ​​នារី​រងគ្រោះ​​​ប្តឹង​​ចោទ​​ប្រកាន់​​​ពីបទ​​ចាប់​កូន​​ស្រី​​គាត់​​ចងជាប់​​​នឹង​ដើម​ឈើ​​​ ប៉ុន​ប៉ង​​រំលោ.ភ​​​សេព​សន្ថវៈ​​ ខណៈ​​​ដែល​​ជន​

ខេត្ត​តាកែវ​​​​ ៖ ជន​សង្ស័យ​​​២នាក់​​ត្រូវ​បាន​​នគរបាល​​ស្រុក​ត្រាំ​កក់​​ ឃាត់​​​ខ្លួន​​​បាន​ជា​បន្ត​​បន្ទាប់​​​រួច​បញ្ជូន​​​ខ្លួ​ន​មកកាន់​​​​​ស្នង​ការ​ដ្ឋាន​​ខេត្ត​ ដើម្បី​ចាត់​​​ការ​បន្ត​ទៅ​​តាម​​នីតិវិធី​​ ក្រោយ​​ពី​​​​​ម្តាយ​​នារី​រងគ្រោះ​​​ប្តឹង​​ចោទ​​ប្រកាន់​​​ពីបទ​​ចាប់​កូន​​ស្រី​​គាត់​​ចងជាប់​​​នឹង​ដើម​ឈើ​​​ ប៉ុន​ប៉ង​​រំលោភ​​​សេព​សន្ថវៈ​​ ខណៈ​​​ដែល​​ជន​សង្ស័យ​​​ទាំង​​២នាក់​​​ទៅ លេង​ផ្ទះ​​ តែ​គាត់​ជាម្តាយ​​​មិន​នៅ​ ​​ដោយ​ឱ្យ​កូន​​ស្រី​​ជំទង់​ម្នាក់​​​ចាំ​​ផ្ទះ​ ។ លុះ​យប់​​ស្ងាត់​​ជន​​ទាំង​​២នាក់​​​បាន​​ធ្វើ​សកម្មភាព​​​ចាប់​កូន​ស្រី​​​គាត់​​នាំ​​ចូល​ព្រៃ​​ខាង​​ក្រោយ​ផ្ទះ​​​ ក្នុង​ចេតនា​​ចាប់​រំលោភ​​​ តែ​សំណាង​ល្អ​​ត្រូវ​​​​គាត់​ជា​ម្តាយ​​មក​ទាន់​ក៏​​ស្រែក​​ឆោ​ឡោ​​ឡើង​​​ដឹង​ដល់​​​ប៉ូលិស​​​ចុះ​មក​​ឃាត់​ខ្លួនពួកគេ​​​​តែម្តង ។

ហេតុការណ៍​​នេះ ​បានកើ​តឡើង​​កាល​ពី​​ថ្ងៃទី​​​២៥ មេសា វេលាម៉ោ​​ង​១២​​​​​​អធ្រាត្រ​ ស្ថិត​​ក្នុង​​ឃុំអង្គ​តាសោម​ ស្រុក​ត្រាំ​កក់​ ។

លោក​​យូ​ អាន​​ នាយ​​ផ្នែក​​​ព្រហ្ម​ទណ្ឌ​​នគរ បាល​​ស្រុក​​ត្រាំ​កក់បាន​​ឱ្យ​ដឹង​ថា ជនសង្ស័យ​​​ឈ្មោះ សយ សារិទ្ធ​ ភេទប្រុស អាយុ​២៣ឆ្នាំ រស់​នៅ​ភូមិ​​​ដកព​ ឃុំ​​បឹង​ត្រាញ់ខាង​ត្បូង​ ស្រុក​សំរោង​ ធ្លាប់​ជាប់​គុក​​​៣ឆ្នាំ ពី​បទ​រំលោភ​​ និង​ម្នាក់​​ទៀត​​ឈ្មោះ ប៉ោ ម៉ៅ ភេទប្រុស អាយុ​​​២១ឆ្នាំ​ រស់​នៅភូមិ​​​ព្រៃ​ល្វា ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃ​កប្បាស​ ។ ចំណែក​​នារី​រងគ្រោះ​​​​ អាយុ​​​១៧ឆ្នាំ ជាកូន​ទី​​៣ ក្នុង​ចំណោម​​​បង​ប្អូន​​៥នាក់ ។

លោកនាយ​ផ្នែក​​បាន​​បន្ត​ទៀតថា មុនពេល​​កើត​ហេតុ​​​​​​ នៅ​វេលា​ម៉ោង​​​៨យប់​​ជន​សង្ស័យ​​​ទាំង​​២បាន​​ទៅ​ផ្ទះ​​​នារី​រងគ្រោះ​​ ព្រោះ​ពួកគេ​​​ទាំង​២នាក់​​តាម​ស្រឡាញ់​​បង​ស្រីនារី​​រង​គ្រោះ​​​ម្នាក់​​មួយ​​ តែ​​ពេល​ទៅ​ដល់​ផ្ទះ​​​នាង​បង​​​ទាំង​​​២នាក់​​​​អត់​​នៅ​​​​​ ឯ​​ម្តាយ​​ក៏អត់​​នៅ​​​​​ទៀត​​ ដោយ​ជាប់​រវល់​​​ទៅផ្ទះ​​​បង​ប្អូន​​​ គឺ​នៅ​​​តែ​នារី​​រង​គ្រោះ​​ និង​ប្អូន​ប្រុស​​២នាក់​​​​​​​ ។ ទោះ​បី​​នាង​បង​​​ដែល​ពួក​គេ​ស្រឡាញ់​​មិន​នៅ​​ ហើយ​ម្តាយ​នាង​ក៏​​​មិន​​នៅ​ក៏​ដោយ​​ ក៏​​​​​​​​នារី​រងគ្រោះ​​​រៀប​ចំ​​បាយ​ទឹក​​ឱ្យ​​​ពួក​គេ​​ហូ​ប ហើយ​​ឱ្យ​​​​ដេក​​​មួយ​យប់​​ទៀត ​​តែ​ពួក​នេះ​អត់​​ដឹង​គុណ​​ស្រ័យ​អី​ទេ លុះ​ដល់​វេលា​ម៉ោង​​​ខាងលើ​​​ក៏​បាន​​ធ្វើ​សកម្ម​​​ភាព​​​ចាប់​បី​​នារី​រងគ្រោះ​​​យក​ទៅ​​ព្រៃ​ខាង​ក្រោយ​​​ផ្ទះ​និង​​​យក​​​អាវ​​​ចង​​ជាប់​នឹង​ដើម​ឈើ​​​ប្រុង​​ចាប់​រំលោភ​​ ។ សកម្ម​​ភាព​​​ដ៏​​គម្រក់នេះ​ ត្រូវ​​បានប្អូន​ប្រុស​​​នារី​រងគ្រោះ​​​​​ អាយុ​​១៤ឆ្នាំ​ ភ្ញាក់​​ទាន់ ក៏​​រត់ទៅ​​​អង្វរ​​​កុំ​​ឱ្យ​​ធ្វើ​បាប​​​​​​បង​ស្រី​​​ តែ​​​ជន​ទាំង​​​២​អត​់​ស្តាប់​​ និង​​​បាន​វាយ​​​២ដៃ​​ មក​លើ​ក្មេង​​ប្រុស​​​ជាប្អូន​ថែម​ទៀត​​ ។ ភ្លាម​នោះ​ប្អូន​ប្រុស​​​ម្នាក់​ទៀត​ឈ្មោះ អៀម សារិទ្ធ​​ អាយុ​១៦ឆ្នាំ ​​បាន​រត់​​ទៅហៅ​ម្តាយ​​​របស់​គេ​​​ឱ្យ​មក​​​​ផ្ទះ​ជួយ​បង​ស្រី​​​ ។ នៅពេល​​ម្តាយ​​​​​​​នា​រី​រងគ្រោះ​​​មក​ដល់​​​​​ក៏​ស្រែក​ឆោឡោ​​​ឡើង​និង​​បាន​​​​​ប្តឹង​​​ទៅ​មេភូមិ​​​ ហើយ​ក៏​​​មាន​ការ​ប្តឹង​​បន្ត​ដល់​​ប៉ូលិស​​ចុះ​មក​​ឃាត់​ខ្លួន​ជន​សង្ស័យ​​​​​បាន​ម្នាក់​​​ភ្លាមៗ​​ឈ្មោះ ប៉ោ ម៉ៅ ចំណែក​​​ម្នាក់​ទៀត​​​នៅ​វេលា​ម៉ោង​​​៤ទៀប​​ភ្លឺ​​​ថ្ងៃទី​​​២៦ មេសា ​​ពេល​​​ចូលមក​ផ្ទះ​​​នោះ​វិញដើម្បី​រកគ្នា​​​​គេ​​​ ក៏ត្រូវ​​ប៉ូលិស​​​ចាប់​ខ្លួនបាន​ដែរ​​​​ ។

នៅរសៀល​ថ្ងៃទី​​​២៧ មេសា ប៉ូលិស​​បាន​កសាង​សំ​ណុំ​​រឿង​​​បញ្ជូន​​ជនសង្ស័យ​​ទាំង​​២នាក់​ទៅ​សាលា​​ដំបូង​​​​​ខេត្ត​ ដើម្បី​​ចាត់​ការ​​ទៅតាម​ផ្លូវ​ច្បាប់​​ ៕