ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​រថយន្ត​​ដែល​គេទុក​ឱ្យ​​ជួស​ជុល​​បើក​​ទៅ​​​ផ្ទះ​​ ត្រឡប់​​មក​វិញ​​​បុក​​រ៉ឺម៉ក​​ម៉ូតូ​​របួស​​ធ្ងន់​និង​ស្រាល​​6នាក់​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​មនុស្ស​​២នាក់​​​​រង​​​របួស​​​ធ្ងន់​និង​​៤នាក់​​ទៀត​​រ​ង​របួស​​ស្រាល​ក្នុង​​​​ហេតុ​ការ​ណ៍​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​មួយ​​កាល​ពី​​វេលា​ម៉ោង​​​៧ និង​៣០​នាទី​​​ព្រឹក​​ថ្ងៃ​ទី​​២៧ ​មេសា ​​នៅ​លើ​ផ្លូវ​​ជាតិ​លេ​ខ​៥​​ ត្រង់​ចំណុ​ច​​គល់​ស្ពាន​ស្វាយ​​ទង​ ភូមិ​​ព្រៃ​កោះ​ ឃុំ​ជ្រៃ​​​បាក់ ស្រុក​

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​មនុស្ស​​២នាក់​​​​រង​​​របួស​​​ធ្ងន់​និង​​៤នាក់​​ទៀត​​រ​ង​របួស​​ស្រាល​ក្នុង​​​​ហេតុ​ការ​ណ៍​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​មួយ​​កាល​ពី​​វេលា​ម៉ោង​​​៧ និង​៣០​នាទី​​​ព្រឹក​​ថ្ងៃ​ទី​​២៧ ​មេសា ​​នៅ​លើ​ផ្លូវ​​ជាតិ​លេ​ខ​៥​​ ត្រង់​ចំណុ​ច​​គល់​ស្ពាន​ស្វាយ​​ទង​ ភូមិ​​ព្រៃ​កោះ​ ឃុំ​ជ្រៃ​​​បាក់ ស្រុក​រលា​ប្អៀរ​ ។ គ្រោះ​ថ្នាក់​នោះ​ គឺ​​រថ​យន្ត​​​មួយ​គ្រឿង​​​បុ​ក​គូទ​​រ៉ឺ​ម៉ក​​ពី​ក្រោយ​​​ ហើយ​ជ្រុលទៅ​បុក​​​កង់​អ្នក​​ដំណើរ​​​មួយ​គ្រឿង​​ទៀត​ ។

មន្ត្រី​ប៉ូលិស​ចរាចរ​ខេត្ត​កំពង់​ឆ្នាំង​​ និយាយ​ថា ​​ជន​រង​​​​របួស​ធ្ងន់​​​ ១-ឈ្មោះ​ ម៉េង​​ មឿន​ ​ភេទ​ស្រី​​ អាយុ​​៥៥ឆ្នាំ​ រស់​នៅ​ភូមិ​​​គោក​​បន្ទាយ​ និង​​២-ឈ្មោះ​​យុង​ ​​ធី ភេទ​​​ស្រី​ អាយុ​​៣៩​ឆ្នាំ​ ​​​​រស់​នៅ​ភូមិ​​​បាញ់​ឆ្គោល ឃុំ​ជ្រៃ​បាក់​ ស្រុ​ក​រលា​ប្អៀរ​​ ។ ចំណែក​​៤នាក់​​ទៀត មាន​​​អ្នក​ជិះ​រ៉ឺ​ម៉ក​​ ​អ្ន​ក​​បើក​រឺ​ុ​ម៉ក​ និង​អ្នក​ជិះ​​កង់របួស​ស្រាល​​ ។

ប្រភព​​ដដែល​​បន្ត​​ថា រ៉ឺម៉ក​​​ម៉ូតូ​​​បើក​​​ពី​ត្បូង​ទៅ​ជើង​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​​​ត្រូវ​​​​រថ​យន្ត​​​ដឹក​ស្រា​​បៀរ​​មួយគ្រឿង​​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​ ចំណុះ​​ពីរ​​តោន​កន្លះ​ ​បើក​បុក​​ និង​​កៀរ​​​ពី​ក្រោយ​បណ្តាល​ឱ្យ​​​​​​​ក្រឡាប់​​​ធ្លាក់​ចេញ​ពី​​​ថ្នល់​​​ជាតិ​​ ។ បន្ទាប់​មក​​​រថ​យន្ត​​​​ជ្រុល​ទៅ​​បុក​អ្ន​​ក​ជិះ​កង់​​​មួយ​គ្រឿង​​​ទៀត​​​ បណ្តាល​ឱ្យ​ដួល​​​​​​​​​​របួស​​​ស្រាល ។ ក្រោយ​​ពេល​កើត​ហេតុ​​​អ្នកបើក​រថយន្ត​​​បាន​ព្យា​យា​ម​​បើក​គេ​​ច ប៉ុន្តែ​​​ដោយ​គេ​​ច​មិន​​​រួច​ក៏​​​ឈប់​ទុក​រថយន្ត​​​ចោល​​នៅ​ភូមិ​​​ចំ​ការ​​​​តា​មៅ៉​​​ ដែល​ឆ្ងាយ​ពី​​កន្លែង​កើត​ហេតុ​​​​​ជិត​​១០​គីឡូ​ម៉ែត្រ​​ រួច​រត់​គេ​ច​ខ្លួន​​​បាត់​ ។

មន្ត្រី​​ប៉ូលិស​​​​បន្ត​ថា ​រថយន្ត​​​ដឹក​ស្រា​បៀរ​​​នោះ គឺ​ជាង​ជួស​ជុល​ជា​អ្នក​បើក​បង្ក​គ្រោះ​ថ្នាក់​​ ។ ​​នៅ​ថ្ងៃទី​​២៦ ​មេសា ម្ចាស់​​បាន​យក​រថ​យន្ត​ទៅ​ទុក​​​​ឱ្យ​ជាង​ជួស​ជុល​​​ ។ ​លុះ​ជួស​ជុល​​​ហើយ​​​នៅ​​​ល្ងាច​ថ្ងៃ​ដដែល​​កូន​​ជាង​​​​ឈ្មោះ​ភី ​ដែល​​ត្រូវ​ទៅ​​សម្រាក​​​នៅ​ផ្ទះ​​​ក្នុង​ភូមិ​​​ទឹក​​ហូត​ ឃុំ​​ទឹក​ហូត​​​ អត់​អី​ជិះ​​ក៏​បើក​​រថ​យន្ត​នោះ​​​​​ទៅ​ផ្ទះ​​​ដេក​មួយ​យប់​​​ស្អែក​​​ឡើង​ទើប​​​បើក​ត្រឡប់​​​មក​វិញ ហើយ​​​បង្ក​គ្រោះ​ថ្នាក់​តែ​ម្តង​ ។​​
ប៉ូលិស​បាន​យក​រថយន្ត​​​​ រឺុ​ម៉ក​ម៉ូតូ​ ​និង​កង់​ ទៅ​​រក្សា​​​ទុក​នៅ​ការិយា​ល័យ​​​ប៉ូលិស​​​​ចរាចរ​​​ផ្លូវ​គោក​​ ដើម្បី​​​​​​ដោះ​​ស្រាយ​ ៕