ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស៊ីម​2​ម្នាក់​តែង​ខ្លួន​ជា​ស្រី​លូក​ហោ​ប៉ៅ​ជន​បរទេស

11 ឆ្នាំ មុន

ខេត្ត​សៀមរាប​​ ៖ ​​បុរស​ខ្ទើ.យ​ម្នាក់​​ដែល​តែង​ខ្លួន​ជា​ស្រី​​បាន​​​​លូក​ហោ​ប៉ៅជន​បរទេស​នៅ​តាម​ផ្លូវ​សាធារណៈ​​ក្បែ​រ​ផ្សារ​ទំនើប​មី​នី​ម៉ាត ស្ថិត​នៅ​ក្រុម​ទី​៥ ភូមិ​ស្ទឹង​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​​​ ក្រុង​សៀម​រាប កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៦ មេសា ។

ខេត្ត​សៀមរាប​​ ៖ ​​បុរស​ខ្ទើយ​ម្នាក់​​ដែល​តែង​ខ្លួន​ជា​ស្រី​​បាន​​​​លូក​ហោ​ប៉ៅជន​បរទេស​នៅ​តាម​ផ្លូវ​សាធារណៈ​​ក្បែ​រ​ផ្សារ​ទំនើប​មី​នី​ម៉ាត ស្ថិត​នៅ​ក្រុម​ទី​៥ ភូមិ​ស្ទឹង​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​​​ ក្រុង​សៀម​រាប កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៦ មេសា ។

លោក​អនុសេនីយ៍​ត្រី​​ឆឹង សុភា នាយ​ប៉ុស្តិ៍​រដ្ឋ​បាល ស្វាយ​ដង្គំ ប្រាប់​អ្នក​យក​ព័ត៌មាន​កោះ​សន្តិភាព​ថា ជន​សង្ស័យ​នោះ​​​ឈ្មោះ​ណាក់ ណយ ហៅ​​ជឺ​  អាយុ​២១​ឆ្នាំ​​ ស្នាក់​នៅ​ផ្ទះ​ជួល​​​ក្នុង​ភូមិ​ស្វាយ​ដង្គំ​ សង្កាត់​ស្វាយ​ដង្គំ ​មុខរបរ​មិន​ពិត​ប្រាកដ ។ ជន​ស៊ីម​២​នោះ​ សារភាព​ថា កាល​ពី​វេលា​ទៀប​ភ្លឺ​​ពួក​គេ​៤​នាក់​ តែង​ខ្លួន​ជា​ស្រី​​ដើរ​លេង​​នៅ​តាម​ផ្លូវ​​មុខ​ក្លឹប​អុិច​បារ ​​ឃើញ​ជនជាតិ​​អាល្លឺ​ម៉ង់​ម្នាក់​​ ដើរ​តែ​ម្នាក​់​ឯង​​ ​​ក៏​ទៅ​និយាយ​លេង​ ព្រម​ទាំង​ឱប​ពី​មុខ​ពី​ក្រោយ ឆ្លៀត​ឱ​កាស​​លូក​ហោ​ប៉ៅ​ខោ​យក​លុយ​បា​នចំនួន​១៨០​ដុល្លារ។ បុរ​ស​អាល្ល​ឺ​​ម៉ង់នោះ​ឈ្មោះ AND​REAS  ​​LETZELTER ​អាយុ​២៤​ឆ្នាំ ជា​ភ្ញៀវ​​ទេសចរ​ ស្នាក់​នៅ​​ផ្ទះ​សំណាក់​​ប៊ុន សេដា បន្ទប់​​លេខ​៤០១ ក្នុង​ក្រុម​ទី​៥ ភូមិ​ស្ទឹង​​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប​ ។ ការ​​​​​​​​​​​​​​​​​​លូក​ហោ​ប៉ៅ​នេះ ពេល​ជន​បរទេស​រូប​នោះ​កំពុង​ដើរ​ចេញ​ពី​ផ្សារ​ទំនើប​មីនី​ម៉ាត ត្រឡប់​ទៅ​ផ្ទះ​សំណាក់​វិញ ។

​ជន​ជាតិ​អាល្លឺ​ម៉ង​នោះ​បាន​នាំ​សមត្ថ​កិច្ច​នគរបាល​តាម​​រក​ជន​ល្មើស​ធ្វើ​ឱ្យពួក​គេ​នាំគ្នា​រត់​គេច​ ​តែ​នៅសល់​​​ម្នាក់​រត់​មិន​រួច​ក៏​ត្រូវ​សមត្ថ​កិច្ច​​នគរបាល​ប៉ុស្តិ៍​ស្វាយ​ដង្គំ​ចាប់​បាន​​​។ ចំណែក​បក្ស​ពួក​៣នាក់​​ទៀត​ដែល​រត់​រួច១-​ឈ្មោះ​មី ចាម​ ​ ២-​ឈ្មោះ​រ័ត្ន​ ​និង៣-​ឈ្មោះ​ចាន់​ រតនា​ ហៅ​កន្ទុយ​បី​ ​អាយុ​២០​ឆ្នាំ​ ។

នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​​ស្វាយ​ដង្គំ​កំពុង​កសាង​​សំណុំ​រឿង​បញ្ជូនជន​សង្ស័យ​ស៊ីម​២​ទៅ​កាន់​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប​ ដើម្បី​​សួរនាំ​បន្ត​ទៅ​តាម​នីតិវិធី​ ចំណែក​បក្ស​ពួក​គេ​៣​នាក់​ទៀត​កំពុង​ស្រាវជ្រាវ​​ដើម្បី​ចាប់
ខ្លួន​ ៕