ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាត្រី​3ក្បាល​គេ​ដាក់​តាំង​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​យ៉ាង​សង្ហា​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖​​ ​សត្វ​ខ្លា​ត្រី​ចំនួន​៣​ក្បាល​ដែល​គេ​សម្លាប់​រួច​វះ​ពោះ​ និង​កោស​រោម​យ៉ាង​ស្អាត​ ត្រូវ​បាន​គេ​​យក​មក​ដាក់​តាំង​លក់​យ៉ាង​សង្ហា​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​ ៥ ត្រង់​ចំណុច​ភូមិ​អូរសណ្តាន់​ ឃុំ​ទឹក​ហូត​ ស្រុក​រលា​ប្អៀរ កាល​ពី​ព្រឹក​ថ្ងៃទី​២៧ មេសា ដោយ​គ្មាន​ក្រែង​រអែង​ឈឺ​ក្បាល​វិលមុខ​​នឹង​សមត្ថ​កិច្ច​ជំនាញ​ណា​ឡើយ ។

ដោយ ​មើល​ទៅ​ហាក់​ដូច​ជា​ទី​ផ្សារ​​មួយ​គ្មាន​ច្បាប់​ទម្លាប់​ក្នុង​ការ​ការ​ពារ ​សត្វ​ព្រៃ​ដែល​ជិត​ផុត​ពូជ​នេះ កោះ​សន្តិ​ភាព​បាន​សម្រេច​ថត​រូប​មួយ​ប៉ុស្តិ៍ពីរ​គ្រាន់​ចែក​អ្នក​ទស្សនា​ កម្សាន្ត​។ នៅ​ពេល​លើក​ម៉ាស៊ីន​ថត ​អ្នក​លក់​​​ដឹង​ខ្លួន​ក៏​នាំ​គ្នា​គេ​ច​ចេញ​ និង​មិន​ព្រម​ផ្តល់​ការ​សម្ភាសន៍​នោះ​ឡើយ ។

ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ ​ក្បែរ​នោះ​​និយាយ​ថា នៅ​ទី​នេះ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​គាត់​តែង​ឃើញ​គេ​ដាក់​តាំង​លក់​​សត្វ​ ព្រៃ​ដូច​ជា​ សត្វ​ទន្សាយ​ សត្វ​​ពស់ សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ សាច់​សត្វ​ជ្រូក​ព្រៃ​ និង​សត្វ​ខ្លា​ត្រី​នេះ​ជា​ដើម ហើយ​ត្រឹម​ម៉ោង​​៨ទៅ​៩​ព្រឹក​​គឺ​អស់​ហើយ ។ ដូច​ថ្ងៃ​នេះ​សត្វ​ស្លាបដែល​គេ​ចង​លក់​ទាំង​ចង្កោម​បាន​លក់​អស់​តាំង​ពី​ ព្រលឹម​​​ម៉្លេះ​ ។ ការ​ដាក់​លក់​នេះ​ គឺ​មិន​ដែល​ឃើញ​​មាន​មន្ត្រី​ជំនាញ​ណា​ចុះ​មក​ចាប់​ ឬ​ហាម​ឃាត់​ឡើយ ។

នៅ ​ថ្ងៃ​នោះ​គេ​ឃើញ​មាន​សត្វ​ខ្លា​ត្រី​ចំនួន​៣​ក្បាល​ដែល​២​ក្បាល​ចង​ព្យួរ​ លក់​ជាប់​ផ្លូវ​ជាតិ និង​១​ក្បាល​ទៀត​គេ​ដាក់​ក្នុង​រោង​ ។ សត្វ​ខ្លា​ត្រី​១​ក្បាល​គេ​លក់​ត្រឹម​តម្លៃ​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ។ គួររំ​លឹក​ថា​ កន្លែង​សម្បូរ​សាច់​សត្វ​ព្រៃ​លក់​ច្រើន​ជាង​គេ​ គឺ​នៅ​ព្រំ​ប្រទល់​រវាង​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​ពោសាធិ៍​សាត់ ៕