ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សា​រ​មូលបត្រ​​​​ គឺជា​សញ្ញា​បង្ហាញ​ពីសេដ្ឋ​កិច្ច​ធ្លាក់​ ឬឡើង​​របស់ជាតិ

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ ផ្សារ​មូលបត្រ​​​គឺជា​កត្តា​​​​មូលដ្ឋាន​មួយយ៉ាង​​​សំខាន់សម្រាប់​​​​​សេដ្ឋកិច្ច​ជាតិ ​គេ​តែង​តែ​​​និយាយ​ថា ទីផ្សារ​មូលបត្រ​​​ គឺជា​និមិត្ត​​​រូប​នៃ​​សេដ្ឋកិច្ច​ជាតិមួយ​​​ទាំងមូល ។

​​ជា​ការ​ពិត​ណាស់ ​រាល់​​​បម្រែបម្រួល​​នៃ​បរិ​បទ​ជាតិ និង​អន្តរ​ជាតិ (សេដ្ឋកិច្ច-សង្គម  និង​នយោ​បាយ) ​វា​នឹង​ធ្វើ​​ឱ្យ​​មាន​​ផលប៉ះពាល់​ទៅ​ដល់​ទីផ្សារ​​​​មូលបត្រ​ភ្លាម ​ដោយគ្រាន់តែ​មើល​ទៅ​សន្ទស្សន៍​ហ៊ុន​ គេនឹង​​​ឃើញ​ពីឥទ្ធិពល​​របស់ទី​ផ្សារ​មូលបត្រ​​​លើ​សេដ្ឋកិច្ច​​​យ៉ាង​ណា​រួចទៅ​ហើយ ពីព្រោះ​សន្ទស្សន៍​ហ៊ុន​របស់​ផ្សា​រមូលបត្រ វា​បានឆ្លុះ​បញ្ចាំង​ពីស្ថានភាព​សេដ្ឋកិច្ច​​ជាតិ ។​

ហេតុនេះ​ ស្ទើរតែ​​គ្រប់​បណ្តា​​ប្រទេសអភិវឌ្ឍន៍ និងកំពុង​​អភិវឌ្ឍន៍ទាំងអស់ ​មានទីផ្សារ​មូល​បត្រនេះ ​ហើយ​បានដើរ​តួនាទីយ៉ាង​​សំខាន់​ចំពោះ​​សេដ្ឋ​កិច្ច​ជាតិ ៕