ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាំង​​រថយន្ត​​បត់​មើល​គ្នា​អត់​ឃើញ​បុក​ទល់​មុខគ្នា​តែ​ម្តង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​២គ្រឿង​បុក​​គ្នា​​ដោយ​សារ​តែបាំង​នឹង​រថយន្ត​ហាយ​ឡែន​ឌ័រ​បត់​ស្តាំ​ធ្វើ​ឱ្យ​ម៉ូតូ​​ទាំងពីរ​​មើលគ្នា​អត់​ឃើញ​ទើប​បុក​ទល់​មុខ​គ្នា តែ​សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៦ មេសា នៅ​លើ​ផ្លូវលេខ​២៧១

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​២គ្រឿង​បុក​​គ្នា​​ដោយ​សារ​តែបាំង​នឹង​រថយន្ត​ហាយ​ឡែន​ឌ័រ​បត់​ស្តាំ​ធ្វើ​ឱ្យ​ម៉ូតូ​​ទាំងពីរ​​មើលគ្នា​អត់​ឃើញ​ទើប​បុក​ទល់​មុខ​គ្នា តែ​សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៦ មេសា នៅ​លើ​ផ្លូវលេខ​២៧១ កែង​ផ្លូវ​បេតុង​ជាប់​ធនាគារ​ ANZ ​សាខា​ផ្សារ​ដើម​ថ្កូវ មុខ​ផ្ទះ​លេខ​៤៣៣ ក្នុង​សង្កាត់​​ផ្សារដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

​ជនរងគ្រោះ​​ជិះ​ម៉ូតូ​​គុប​ជ្រុង​មាន​ឈ្មោះ​​មាស សុខចិត្រា ​ភេទ​​ប្រុស អាយុ​​៣០​ឆ្នាំ ​ស្នាក់​នៅសង្កាត់​​បឹង​​ទំពុន ខណ្ឌ​មាន​ជ័យ ​។ ចំណែក​​ជន​រងគ្រោះ​​ជិះ​​ម៉ូតូអាយ​ខន ​មាន​ឈ្មោះ​សុខ គា ភេទប្រុស អាយុ​​១៨ឆ្នាំ ​ស្នាក់​នៅសង្កាត់​​​បឹង​ទំពុន ​ខណ្ឌ​មាន​ជ័យ ។ ​ក្រោយ​ពេល​កើតហេតុ​​​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ការ​ដោះ​ស្រាយ​គ្នា​ជាង​មួយ​ម៉ោង​ ទើប​​យល់​ព្រម​ស្មើ​គ្នា​ជិះ​​ម៉ូតូចេញ ទៅ​រៀង​ខ្លួន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕