ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូស្មាស​​បើក​បុក​ម៉ូតូគុប​បត់​ឆ្លង​ថ្នល់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ស្មាស​ពណ៌ខ្មៅ​មួយ​គ្រឿង ​​បើក​​ទៅ​បុក​ម៉ូតូ​គូប​មូល​ពណ៌​ទឹកប្រាក់ កំពុង​បត់​ឆ្លង​​ថ្នល់​ចំពី​មុខពេញ​ទំហឹង បណ្តាល​ឱ្យ​​អ្នក​បើក​​បរម៉ូតូ​​គុប​មូល​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរ​ាចរណ៍​នេះ ​កើត​ឡើង​កាលពីវេលា​ម៉ោង​​៨​និង​៥​នាទី​យប់​ថ្ងៃទី​២៥ មេសា ២០១២ ​តាម​បណ្តោយ​វិថីសហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ ។ ​យោងតាម​ប្រភព​ព័ត៌​មាន​ពី​​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេ​លកើតហេតុ​​ម៉ូតូស្មាស​​ពណ៌ខ្មៅ ​​បើក​បរដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​ពី កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​។ ​លុះ​មក​​ដល់​ចំណុច​កើតហេតុ​​ខាងលើ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​​គុប​មូល​មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​ដែរ​កំពុង​បត់ឆ្លង​​ថ្នល់​ចំពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​ភាគីខាង​ម្ចាស់​ម៉ូតូ​គុប​​រង​របួសធ្ងន់​ ឯភាគី​​ខាង​ម៉ូតូ​ស្មាស​គ្រាន់តែ​​រលាត់​ដៃ​ជើង​​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

ក្រោយ​​ពេ​លកើត​ហេតុ​ម៉ូតូទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ចខណ្ឌ​សែន​សុខ យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់​ចាំការ​ដោះ​ស្រាយ ៕