ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​ RX330 មក​ពី​​ហូបការបង​ប្អូន​​​​​បើក​ឡើង​លើ​សួនច្បារ​មុខ​ផ្សារ​ស៊ិនជូរី ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ រថ​យន្ត​ឡិចស៊ីស RX330 ពណ៌ស ត្រឡប់មកពីហូបការ​បងប្អូន​​នៅ​សល់​ប្រហែល៣០ម៉ែត្រទៀត​ដល់​ផ្ទះជ្រុល​​ទៅបុក​ស្លាក​វិថី​​សហព័ន្ធ​រុស្ស៊ី រួច​ឡើង​​​​លើ​សួន​​ច្បារ​មុខ​ផ្សារ​​ស៊ិនជូរី កាលពីវេលាម៉ោង​២ និង​៥០​នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃទី​

រាជ​ធានីភ្នំពេញ ៖ ​ រថ​យន្ត​ឡិចស៊ីស RX330 ពណ៌ស ត្រឡប់មកពីហូបការ​បងប្អូន​​នៅ​សល់​ប្រហែល៣០ម៉ែត្រទៀត​ដល់​ផ្ទះជ្រុល​​ទៅបុក​ស្លាក​វិថី​​សហព័ន្ធ​រុស្ស៊ី រួច​ឡើង​​​​លើ​សួន​​ច្បារ​មុខ​ផ្សារ​​ស៊ិនជូរី កាលពីវេលាម៉ោង​២ និង​៥០​នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃទី​២៧ មេសា នៅចំណុច​​វិថីសហព័ន្ធរុស្ស៊ី​កែង​ផ្លូវ​២០០៥ ទល់មុខ​ផ្សារ​ស៊ិនជូរី ស្ថិតក្នុង​សង្កាត់កា​កាប ខណ្ឌដង្កោ។

ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ថា ​រថ​យន្តឡិច​ស៊ីស​ RX330 ពណ៌ស ​ជិះគ្នា​្២​​នាក់ជានិស្សិត ​​តាម​បណ្តោយវិថី​សហព័ន្ធរុស្ស៊ី ពីកើត​ទៅ​លិច ។​​​​ខណៈ​មក​ដល់​ផ្លូវ​កែង​២០០៥ រថយន្ត​​បត់ស្តាំ ​​ក្នុង​ល្បឿន​លឿន​ពេក ព្រមទាំង​ស្រវឹង​​ផង បួង​ចង្កូត ​​មិនទាន់ជ្រុល​ទៅបុក​​ស្លាក​​វិថី​​សហព័ន្ធ​រុស្ស៊ី ​កែង​២០០៥ ​ រួច​ជ្រុល​​ចង្កូត​ឡើង​​លើ​សួនច្បារ​​ទៅបុករនាំង​ដែក​បាក់អស់មួយ​ផ្ទាំង ហើយ​ជ្រុល​ទៅ​បុក​ផ្ទាំង​​ប៉ាណូ​ថ្វាយព្រះពរ​សម្តេច​ព្រះ​នរោត្តម ​​​សីហនុ យាង​ចូល​៩០ព្រះវស្សា តែ​សំណាង​ល្អ គ្រោះថ្នាក់នេះ​​ពុំបណ្តាល​ឱ្យ​​មាន​អ្នកណា​ម្នាក់​រង​របួស​នោះទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕