ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​រោង​ចក្រ​​ម្នាក់​​​ចត​ម៉ូតូ​​នៅ​មុខ​​ហាង​​បាយ​ត្រូវ​​ចោរ​លួច​​ទៅ​បាត់​​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​ ៖ ម៉ូតូ​ស៊េរី​​ទំនើប​​១គ្រឿង​​ដែលម្ចាស់​​​​ជិះ​ទៅចត​​ទុក​​នៅ​​​មុខហាង​​មួយ​កន្លែង​​ រួចហើយ​​ដើរ​​ចូល​ទៅ​ហូ​បបាយ​​​​នៅ​ខាង​​ក្នុង​​​ភ្លេច​ខ្លួន​​ ត្រូវ​​ចោរ​​​លួច​​កាច់​សោ​​​​​.​ក​ជិះ​​យក​ទៅ​​បាត់​​ លុះ​​​ពេលម្ចាស់​​​ហូប​​បាយ​រួច​​ចេញ​​មក​វិញ​​​បាត់​​មិន​ឃើញ​​ម៉ូតូ​ទើប​​​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោឡោ​​ប្តឹង​​​ឱ្យ​​​​ប៉ូលិស​​ជួយ​អន្តរាគមន៍​​​ ។ ហេតុការណ៍​​នេះ​​ បាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​​១១ព្រឹក​​ថ្ងៃ​ទី​​​២៦ មេសា នៅមុខ​​ហាង​បាយ​​មួយ​​​​ស្ថិត​ក្នុង​​​ភូមិ​អង្គ​​ សង្កាត់​​ចោម​ចៅ​ ខណ្ឌ​​​​ពោធិ៍​សែន​ជ័យ ។

ម៉ូតូ​ដែល​​ចោរ​លួច​​យក​​ទៅ​បាត់​​នោះ​ម៉ាក​​ហុង​ដា​ឌ្រីមសេ​​១២៥ ស៊េរី​​​ឆ្នាំ​​២០១២ ពណ៌​ខ្មៅ​​ ពាក់​ស្លាក​លេខ​​​ភ្នំពេញ​​​១BH-៨៣​១៧​​ ជាកម្ម​សិទ្ធ​​​ិ​របស់​​យុវជន​​ឈ្មោះ វ៉ាន់ រឿន អាយុ​​២៥ឆ្នាំ ជា​​កម្មករ​​​រោង​ចក្រ​​​ មាន​ទី​លំនៅ​​ភូមិ​​ស្វាយ​ឧត្តម​ ឃុំ​​សំរោង​លើ​ ស្រុក​អង្គ​​ស្នួល ខេត្ត​កណ្តាល ។ តាម​​​​ម្ចាស់​ម៉ូតូ​​​​​ឱ្យ​ដឹងថា ​​រូបគេ​​បាន​ជិះ​ម៉ូតូ​​​​មួយ​គ្រឿង​​នោះ​ចេញ​​ពីធ្វើការ​​នៅ​រោង​ចក្រ​​ទៅ​ហូប​បាយ​​នៅ​​​​​​​​​ហាង​បាយ​​​ខាងលើ​ ។ ពេល​​ទៅដល់​​រូបគេ​​បាន​ចត​ម៉ូតូ​​ទុក​នៅមុខ​ហាង​​​បាយ​នោះ​​ដោយ​ចាក់​សោ​​.​ក​ត្រឹម​​ត្រូវ​​ ប៉ុន្តែ​​អត់​បាន​​​បិទសន្ទះ​​សោ​​​ទេ បន្ទាប់មក​​​ក៏​ដើរ​​ចូលទៅអង្គុយ​​ហូប​បាយ​​នៅ​ខាង​​ក្នុង​ ដោយ​​មិន​នឹក​​ស្មាន​​ថា ម៉ូតូ​​ត្រូវ​ចោរ​លួច​ឡើយ ។

ប្រភព​​ដដែល​​បន្ត​ថា​ លុះ​ពេល​​​ហូប​បាយ​​រួច​ដើរ​​ចេញ​​មក​ក្រៅ​​វិញ​​ ស្រាប់​តែ​បាត់​មិន​ឃើញ​​​ម៉ូតូ​​ ទើប​មាន​ការ​​ភ្ញាក់​ផ្អើល​​និង​ធ្វើ​​​ដំណើរ​​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ចោម​ចៅ​​ ដើម្បី​​ប្តឹង​​ឱ្យ​​ជួយ​​អន្ត​រា​គមន៍ ៕​