ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ត្រូវមួយកាំបិត​ចំបោះ​ដៃ​​​ផុត​ដេរ​១៨ថ្នេរ កូនប្រុស​សាច់ម្រាមដៃ​អស់២ ដោយ​សារ​តែ​ទំនាស់ព្រំ​ដី

11 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ​ ដោយ​សារ​តែ​ទំនាស់​​​​ព្រំ​ដី​​ជាប់គ្នា​​​​ឈាន​ដល់​ការ​បង្ក​របួស​ស្នាម​​បណ្តាល​ឱ្យ​ឪពុករបួស​ត្រូវ​​មួយកាំបិត​​ខ្វែវ​ចំបោះ​ដៃ​​ផុតដេរ​ចំនួន១៨ថ្នេរ ​និង​កូនប្រុស​​ដាច់ម្រា​មដៃ ឆ្វេង​អស់២ ។ ហេតុការណ៍​​បង្ករ​បួស​ស្នាម​នេះ ​​កើត​ឡើងកាលពីវេលាម៉ោង​៨ព្រឹក​

ខេត្តក្រចេះ ៖ ​ ដោយ​សារ​តែ​ទំនាស់​​​​ព្រំ​ដី​​ជាប់គ្នា​​​​ឈាន​ដល់​ការ​បង្ក​របួស​ស្នាម​​បណ្តាល​ឱ្យ​ឪពុករបួស​ត្រូវ​​មួយកាំបិត​​ខ្វែវ​ចំបោះ​ដៃ​​ផុតដេរ​ចំនួន១៨ថ្នេរ ​និង​កូនប្រុស​​ដាច់ម្រា​មដៃ ឆ្វេង​អស់២ ។ ហេតុការណ៍​​បង្ករ​បួស​ស្នាម​នេះ ​​កើត​ឡើងកាលពីវេលាម៉ោង​៨ព្រឹក​ថ្ងៃទី២៥ ​មេសា ​នៅក្នុងភូមិបឹង​លាច ឃុំព្រែក​​ប្រសព្វ ​ស្រុកព្រៃ​ប្រសព្វ ។

​ជនរងគ្រោះ​​ជាឪពុក​​ឈ្មោះ​ហួត ថា ​អាយុ​៦២​ឆ្នាំ មានទីលំនៅ​​ភូមិ​បឹង​​លាច ឃុំ​ព្រែក​ប្រសព្វ ​ស្រុកព្រែក​ប្រសព្វ ​ត្រូវជនដៃដល់​​កាប់​មួយកាំបិត​ខ្វែវ​​ចំ​បោះដៃ​​ផុត​ដេរ​១៨ថ្នេរ ។ ចំណែក​​ជនរង​គ្រោះ​​​ជាកូន​​ឈ្មោះ​ថន ថេត ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ដាច់ម្រាមដៃ​ឆ្វេង​អស់​២ ។ តាមសម្តី​​ជនរងគ្រោះ​​ជា​ឪពុក​បាន​ឱ្យ​ដឹង​ថា ​ខ្លួន​បានលក់ដី​ដែល​ខ្លួនបង្ក​បង្កើន​​ផល​រាល់ថ្ងៃ​ទៅ​ឱ្យជន​​ដៃ​ដល់​ឈ្មោះ​ម៉េន ​ប្រុស ​អាយុ​ជាង​៤០ឆ្នាំ ​​មានទីលំនៅ​ភូមិ​ព្រែក​​ប្រសព្វ ឃុំ​ព្រែកប្រសព្វ ស្រុកព្រែក​ប្រសព្វ ​​ចំនួន​១ហិកតា ក្នុងតម្លៃ​៨០០​ដុល្លារ ហើយ​​គាត់​នៅ​សល់​ដីចំនួន​៣ហិកតាទៀត ដែលមាន​​ព្រំ​ដី​​នៅជាប់​គ្នាជាមួយ​ដីដែលខ្លួន​លក់​ទៅឱ្យ​​ជន​ដៃ​ដល់​ ហើយ​ជនដៃដល់​ ចេះ​តែ​ដាំ​ដំណាំ​រំលោភ​លើ​ដីគាត់ ម្ល៉ោះ​ហើយ​​ទើប​កើតជាជម្លោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕