ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ម្នាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជា​មួយ​ប្រពន្ធ​គេ​អាយុ​45​ឆ្នាំ​រត់​ទៅ​ពួន​នៅ​លើ​ពិតាន​ផ្ទះ​

11 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ភិក្ខុ​​សង្ឃម្នាក់​អាយុ​​​​​​​៣១​​ឆ្នាំ​ ​គង់​នៅ​​​វត្ត​​​មួយ​​ក្នុង​​​ឃុំ​ជីគ​រ​​ ស្រុក​​​ត្បូង​​ឃ្មុំ​​​​ បា​ន​លប​​​លួច​​​​សេព​មេ​ថុន​ជា​មួយ​​​ស្ត្រី​ម្នាក់​​​អាយុ​​៤៥​ឆ្នាំ​​​ កូន​កាត់​​ចិន​​​ស្រស់​ស្អាត​​ រស់​នៅ​​​​ភូមិ​​ជប់​ទី​១​ ឃុំ​ជប់​​ ស្រុក​ត្បូង​ឃ្មុំ​​ ដោយ​​​ស្ងាត់​​​​​ៗ​​នៅ​ក្នុង​​​​បន្ទប់​​​​លើ​ផ្ទះ​​​។ ទោះ​​​បីជា​បែប​ណា​​ ​ចៃ​ដន្យ​​​ត្រូវ​បាន​​​​ប្តី​​​របស់​​ស្ត្រី​​​​​​រូប​នេះ​

ខេត្តកំពង់ចាម ៖ ​ភិក្ខុ​​សង្ឃម្នាក់​អាយុ​​​​​​​៣១​​ឆ្នាំ​ ​គង់​នៅ​​​វត្ត​​​មួយ​​ក្នុង​​​ឃុំ​ជីគ​រ​​ ស្រុក​​​ត្បូង​​ឃ្មុំ​​​​ បា​ន​លប​​​លួច​​​​សេព​មេ​ថុន​ជា​មួយ​​​ស្ត្រី​ម្នាក់​​​អាយុ​​៤៥​ឆ្នាំ​​​ កូន​កាត់​​ចិន​​​ស្រស់​ស្អាត​​ រស់​នៅ​​​​ភូមិ​​ជប់​ទី​១​ ឃុំ​ជប់​​ ស្រុក​ត្បូង​ឃ្មុំ​​ ដោយ​​​ស្ងាត់​​​​​ៗ​​នៅ​ក្នុង​​​​បន្ទប់​​​​លើ​ផ្ទះ​​​។ ទោះ​​​បីជា​បែប​ណា​​ ​ចៃ​ដន្យ​​​ត្រូវ​បាន​​​​ប្តី​​​របស់​​ស្ត្រី​​​​​​រូប​នេះ​មក​ទាន់​ ធ្វើ​​ឱ្យ​ភិក្ខុ​​រូប​នេះ​​​ភ័យ​​​​​ស្លន់​ស្លោ​រត់​ទៅ​​​​ពួន​នៅ​​​​ពិ​តាន​​​ទាំង​​កាយអាក្រាត​​ននលគក​ កាល​ពី​វេលា​ម៉ោង​​​៨ព្រឹក​​ថ្ងៃទី​​២៣ មេសា ​​កន្លង​មក​នេះ ។ ​ដោយ​​​ការ​​​ទប់​ចិត្ត​​​មិន​បាន​បុរស​​ជា​ប្តី​ក៏​​បាន​​បញ្ចេញ​​​កំហឹង​​ដាក់​ប្រពន្ធ ​​​និ​​ង​ភិក្ខុ​​​​​នោះ​​​ផង​ដែរ​​ ។

​តាម​​មន្ត្រី​នគរ​បាល​​​ការ​ពារ​​ចម្ការ​​កៅ​ស៊ូ​​​​ជប់​​​​មួយ​រូប​​បាន​​ប្រាប់់​​កោះ​សន្តិ​​​ភាព​ឱ្យ​ដឹង​​ថា ​​​ក្នុង​ពេល​​​បុរ​ស​ជា​ប្តី​​មិន​នៅ​​​ផ្ទះ​ចេញ​ទៅ​​​ហូប​កាហ្វេ​បាត់​នោះ​​ ភិក្ខុ​​​សង្ឃម្នាក់​នេះ​បាន​​​ជិះ​​ម៉ូ​តូ​​​ឌុប​​​មក​ឈប់​នៅ​មុខផ្ទះ​​​​ហើយ​​​​​ឡើង​​​ទៅ​លើ​​​ផ្ទះ​​របស់​ស្ត្រី​​កូន​កាត់​ចិន​ ដោយ​ស្ងាត់​​ៗ​​​នៅ​ក្នុង​​​បន្ទប់​​​​តែ២​ នាក់​ ។ ​មិន​ដឹង​​​​ថា​តើ​​​ បាន​​ធ្វើ​​អ្វី​ខ្លះ​​នៅឡើយ​ទេ។ ​បន្ទាប់​មក​​​ បុរស​ជាប្តី​​បានមក​​​ដល់ផ្ទះ​​វិញ ។ ​ស្រប​​ពេល​ឃើញ​ប្តី​​គេមក​​ដល់​ ភិក្ខុ​​​​រូប​​នោះ​រត់​ឡើង​​​ទៅ​សម្ងំ​​​នៅ​លើ​ពិ​តាន​​​ក្នុង​បន្ទប់​​​​ទាំង​​ស្រាត​​​​​ននល​គក​​​​ ។ ​ពេល​នោះ​​បុរ​ស​ជា​ប្តី​​​បាន​បើក​​​ទ្វារ​ចូល​​​​ក៏​ធុំក្លិន​​ប្លែក​​​ខុ​​ស​ពី​ធម្ម​តា​​​​ និង​ឃើញ​​​ស្បង់​​ចី​វរ​​ ហើយ​បាន​​​​ដើ​រ​​រក​មើល​​​ស្រាប់​តែ​​​ឃើ​ញ​ប្រពន្ធ​​​កាន់​ស្បង់​ចី​វ​រ​​នៅ​ក្នុង​​​​ដៃ​​​ ព្រោះ​​មាន​​បំណង​​លាក់​ប្តី​​​ក៏​បាន​​យក​​​ស្បង់​​ចីវរនោះ​ទៅ​​​ដុត​ចោល​​​​ ។ ​ដោយសារ​​​មិន​អស់​ចិត្ត​​​ចេះ​​តែ​​មាន​ការ​​​សង្ស័យ​​​ បុរ​ស​ជា​ប្តី​​​​ដើរ​​រក​ម្តង​ទៀត​ពេញ​លើ​​ផ្ទះ​​​។​ លុះ​ចុង​ក្រោយ​​​​បាន​ឡើង​​​ទៅ​មើល​​នៅ​លើ​​ពិ​តាន​​​ក្នុង​បន្ទប់​​​ដេក​​ ក៏​ឃើញ​​​បុរ​ស​ម្នាក់​​​ជា​អ្នក​​បួស​​​ដែ​ល​​ធ្លាប់​មាន​​​ទំនាក់​ទំ​នង​​​ជា​មួយ​​នឹង​​​​ប្រពន្ធ​របស់​​ខ្លួន​​ ស្ថិត​ក្នុង​​​ស្ថាន​​ភាព​​ស្រាត​ននល​គក​សម្ងំ​​ញ័រ​ ទទ្រើក​ ។

​មន្ត្រី​នគរ​បាល​​​ការ​ពារ​​ចម្កា​រ​​កៅ​ស៊ូ​​ជប់​ បាន​បញ្ជាក់​​ថា​ ស្ត្រី​ជា​ប្រ​ពន្ធ​​​របស់​បុរស​​​​រូ​ប​​នោះ​ ​ស្ថិ​ត​ក្នុង​​​សភាព​​ស្លៀក​​សា​រុង​​​ចោម​​ពុង​​​ ដែល​បង្ហាញ​​​​​ថា​ប្រពន្ធ​​ខ្លួន​​​ពិ​ត​ជា​លួច​​សហាយ​ស្មន់​ជា​មួយ​​ភិក្ខុ​​​ម្នាក់​​នោះ​​​​ពិ​ត​ប្រា​កដ​​ហើយ​ ។ ដោយ​​ទប់​ចិត្ត​មិន​បាន​​​បុរ​ស​ជា​ប្តី​​​ក៏​បាន​​​ទូរ​ស័ព្ទ​ មក​ប្តឹង​​​សមត្ថ​កិច្ច​​ឱ្យ​មក​​​​​នាំ​ខ្លួន​​​ជន​កំហូច​​​​​ទៅ​​កាន់​​​អធិការ​ដ្ឋាន​​​នគរ​បាល​​ស្រុក​ត្បូង​ឃ្មុំ​​​ ដើម្បី​ចាត់​ការ​​​តាម​ច្បាប់​ ។​

សូម​បញ្ជាក់​​​​ថា នៅ​​វេលា​​​ព្រឹក​នោះ​គេ​សង្កេ​ត​ឃើញ​​​​ព្រះ​មេ​គណ​​ស្រុក​ត្បូង​ឃ្មុំ​​ បាន​និមន្ត​​​​មក​ដោះ​ស្រាយ ​​​​ដោយ​បាន​​​ចាប់​ផ្សឹក​​​​ភិក្ខុ​​​នេះ​ប្រគល់​​​ឱ្យ​សមត្ថ​កិច្ច​​​​ ។ ​​តាម​​ប្រភពព័​ត៌​មាន​​​​ពី​បុរស​​ជា​ប្តី​​​ប្រាប់​ថា​ គ្រាន់​តែ​​​ប្រាក់​ដែល​​ប្រពន្ធ​​​​ចំណាយ​​​​ឱ្យ​ភិក្ខុ​​​ម្នាក់​​នេះ​ មិន​តិច​ជាង​​​១ម៉ឺន​ដុល្លារ​​​នោះ​ទេ ។ មិន​​មា​ន​ព័ត៌​មាន​​​​​​​​លម្អិត​​​ណា​មួយ​​​បង្ហាញ​​​​​ថា តើ​​​ការ​ចំណាយ​ប្រាក់​​​​ទៅ​លើ​​ភិក្ខុ​​​ម្នាក់​​​​នោះ​​ចាយ​​ដើម្បី​​​​អ្វី​ ហើយ​​​​ការ​ទាក់​ទង​​ស្នេហ៍​ដ៏​អាស្រូវ​​​នេះ មាន​​រយៈ​ពេល​​​​ប៉ុ​ន្មាន​​​​មក​ហើយ​​​នោះ​ទេ ។

​លោក​​​​វរសេនីយ៍​​​​ត្រី​ ហ៊ាង​ ហ៊ត់​ អធិការ​​នគរ​បាល​​​​ស្រុក​​ត្បូង​ឃ្មុំ​បាន​បញ្ជាក់​ឱ្យ​ដឹង​​ថា​ ​ចំពោះ​ករណី​​​នេះ​​​ បុរ​ស​ជា​ប្តី​មិន​​ព្រម​​ធ្វើ​ការ​​​សម្រប​សម្រួល​​​នោះ​ទេ​ ដោយ​ទាម​​ទារ​ឱ្យ​មាន​​ចំណាត់​ការ​​លើ​​​​​ជន​កំ​ហូច​​​នោះ​ ។ ប៉ុន្តែ​​​​ដោ​យ​សារ​ការ​​​​ពន្យល់​ថា ​បើ​ចាប់​​​​ភិក្ខុ​​នោះ​​ក៏​ត្រូវ​ចាប់​​​​ប្រពន្ធ​​​បញ្ជូន​​​ទៅ​ដាក់​​​គុក​​​​ជា​មួយ​គ្នា​​​​ដែរ​ ​ដោយ​មាន​​​ការ​​​នឹក​ឃើញ​វែង​ឆ្ងាយ​​ និង​មាន​ការ​​សន្តោ​ស​ប្រណី​​​ មេត្តា​​​​ធម៌​​ពី​សំណាក់​​​បុរស​​ជា​ប្តី​​​ដែល​​​ចិត្ត​​មិន​​ដាច់​ ក៏​សុខ​ចិត្ត​​​​​យក​គ្នា​ជា​ប្តី​ប្រពន្ធ​​​​រួម​រស់​​ជា​មួយ​​នឹង​ កូន​​​ៗ​​៣នាក់​​​បន្ត​ទៅ​ទៀត​​ មិន​​ប្តឹងទេ ទោះ​បី​​​មា​​ន​រឿង​​រ៉ាវ​​​​​គួរ​ឱ្យ​ស្អប់​ខ្ពើម​​បែប​នេះ​ក្តី​ ៕