ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមនាងសង្សារមិនឱ្យទៅថៃនាងមិនព្រម តូចចិត្តចង.ក

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យុវជន​ម្នាក់​ព្រោះ​តែ​តូច​ចិត្ត​នឹង​ស្រី​កំពូល​ស្នេហ៍​ដែល​ទើប​នឹង​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​​​​​​​​សុំ​លា​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ប្រទេស​ថៃ​វិញ ហើយ​ហាម​នាង​មិន​បាន​ដូច​បំណង​ក៏​យក​ខ្សែ​នីឡុងចង​.ក​សម្លា.ប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ​ខាង​កើត​ផ្ទះ ចម្ងាយ​១៥០​ម៉ែត្រ​។ ហេតុការណ៍​​នេះ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ក្នុង​ភូមិ​បង់​បត់​កើត ឃុំ​បត់​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យុវជន​ម្នាក់​ព្រោះ​តែ​តូច​ចិត្ត​នឹង​ស្រី​កំពូល​ស្នេហ៍​ដែល​ទើប​នឹង​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​​​​​​​​សុំ​លា​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ប្រទេស​ថៃ​វិញ ហើយ​ហាម​នាង​មិន​បាន​ដូច​បំណង​ក៏​យក​ខ្សែ​នីឡុងចង​.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ​ខាង​កើត​ផ្ទះ ចម្ងាយ​១៥០​ម៉ែត្រ​។ ហេតុការណ៍​​នេះ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ក្នុង​ភូមិ​បង់​បត់​កើត ឃុំ​បត់​ត្រង់​ ស្រុក​មង្គល​បុរី ។​​

លោក​វរសេនីយ៍​ត្រី​យ៉ត សុផល អធិការ​នគរបាល​ស្រុកមង្គល​បុរី​​ឱ្យ​ដឹង​ថា យុវជន​​នោះ​ឈ្មោះ​ចន ចន្ថា ហៅ​ព្រឹម អាយុ​២២​ឆ្នាំ ​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សាច់​ញាតិ​​ថា យុវជន​នោះ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​នារី​វ័យ​ក្មេង​​ឈ្មោះ​ហុក សុភាព ហៅ​ស្រី​ម៉ៅ អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​បត់​ត្រង់​ធំ ឃុំ​បត់​ត្រង់​​ជា​មួយ​គ្នា។

បើតាម​​ឪពុក​ម្តាយ​​ខាង​ស្រី​​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​​ថា នៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​កន្លង​មក​នេះ​ យុវជន​​ចន ចន្ថា បាន​​សុំ​​ពួក​គាត់​នាំ​កូន​ស្រី​ទៅ​ដើរ​លេង​​នៅ​វត្ត​ក្នុង​ភូមិ ។ ពួក​គេ​ទើប​​តែ​ចាប់​ផ្តើម​ស្រឡាញ់​គ្នាទេ ។

ប្រភពដដែល​​បន្តថា ពេល​បណ្តើរ​គ្នា​សប្បាយ​រីករាយ​​​ថ្ងៃ​​បុណ្យ​​កូន​ស្រី​គាត់​បាន​ប្រាប់​ទៅ​យុវជន​ជា​សង្សា​រថ្មី​ថ្មោង​ថា នាង​ជិតទៅ​​ថៃ​វិញ​ហើយ ។​ ​យុវជន​ជា​សង្សារ​​ពេល​ឮ​​ដូច្នេះ​ក៏​​ពិបាក​ចិត្ត​​ និង​អង្វ​រកុំ​ឱ្យ​នាង​ទៅ ដោយ​លើ​​ហេតុ​ផល​ថា ​ខ្លួន​ជា​ស្រី​ខ្លាច​លំបាក ​តែ​នាង​មិន​ព្រម ដោយ​នាង​និយាយ​ថា​មិន​ទៅ​មិន​បាន​ទេ។ ដោយ​មិន​អាច​ឃាត់​​នាង​បានចន ចន្ថា ​ក៏​​បណ្តោយ​តាម​ចិត្ត​នាង ហើយ​ថែម​ទាំង​សន្យា​ធានា​ជូន​ដំណើរ​នាង​ទៀត​ផង​ ។

បើតាម​ឪពុក​ម្តាយ​​ខាង​ប្រុស​ និយាយ​ប្រាប់​សមត្ថកិច្ច​​ថា នៅ​វេលា​ម៉ោង​ជាង​៩​យប់​​​​​​​ថ្ងៃ​ទី​១៨ មេសា កូន​​ប្រុស​របស់​គាត់​ចូល​ដេក​ធម្មតា ។ លុះ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​បាត់​មិន​ឃើញរូប​គេ​​ក៏​នាំ​គ្នា​ដើររក​ព្រោះ​ខ្លាចលួចទៅ​ថៃ​តាម​ស្រី​ស្នេហ៍​របស់​គេ ​តែ​រក​មិន​ឃើញ​សោះ ។ នៅ​ពេល​ឪពុក​ក្រឡេក​ទៅ​ស្នួហាល​ខោ​អាវ​បាត់​​​​​​​​​​​មិន​ឃើញ​ខ្សែ​នីឡុង​​ក៏​មាន​ការ​សង្ស័យ​ថា​ កូន​ចង​.ក​សម្លាប់​ខ្លួន​​​ក៏​​ចែកផ្លូវ​​គ្នា​ដើរ​រក ។ មិន​យូរ​ប៉ុន្មាន​ប្អូន​ប្រុស​​​ប្រទះ​​ឃើញ​សព​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មេសា នៅ​​ចម្ងាយ​ពី​ផ្ទះ​​១៥០​ម៉ែត្រ​ ក៏ស្រែ​ក​​​ឆោឡោ​ឡើង ហើយរាយ​ការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បត់​ត្រង់​​ និងអាជ្ញា​ធរ​មូល​ដ្ឋានឱ្យ​​ទៅ​​ពិនិត្យ​ ។

លោក​អធិការ​បន្ត​ឱ្យ​ដឹងថា ​លោក​​បាន​ឱ្យ​មន្ត្រី​ជំនាញ​​​ទៅ​ត្រួត​ពិនិត្យ​ និង​ធ្វើ​កំណត់​ហេតុ​សាក​សព ​រួច​ប្រគល់​ទៅ​ឱ្យក្រុម​គ្រួសារ​ធ្វើ​បុណ្យ៕