ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​​ផ្កាយ​ប្រាំ​ និងហាង​បឹង​ស្តារ​រង​ការ​រិះគន់​ពី​សំណាក់​មហា​ជន​រឿង​ដាក់​អក្សរ​បរទេស​ពីលើ​ទង់​ជាតិខ្មែរ​

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​ការ​ប្រើ​ទង់​ជាតិ​ខ្មែរ​ក្រោម​អក្សរ​បរទេស​លើ​កាត​​បុគ្គលិក​​នៅ​កាស៊ីណូ​​ផ្កាយ​ប្រាំ​​ និងបុគ្គ​លិក​នៅ​ហាង​ផឹក​ស៊ី​​ពេលរាត្រី​យីហោ​បឹង​ស្តារ រង​ការ​រិះគន់​ពី​មហា​ជន​យ៉ាងខ្លាំង​សុំឱ្យ​មាន​ការ​​កែ​លំអ​ឡើង​វិញ ដោយ​សុំ​ឱ្យ​យក​ទង់​ជាតិ​​ខ្មែរ​មក​ដាក់​ផ្នែក​ខាង​លើ​មិន​ត្រូវដាក់​ខាងក្រោម​រូប​ភាព ឬ​អក្សរ​បរទេស​ឡើយ ព្រោះ​​​ជាទឹកដី​ខ្មែរ ។ ​

អតិថិ​ជន​​ដែល​ភាគ​​ច្រើន​ជា​វណ្ណៈ​​អភិជន​ និង​មួយចំនួន​ជា​មន្ត្រី​រាជ​ការ​ ព្រម​ទាំង​​មាន​បណ្តា​ស័ក្តិ​ ខណៈ​ចូល​ទៅ​ទទួល​ទាន​នៅ​ហា​ងមួយ​យីហោ​​បឹង​ស្តារ​ក្នុង​ទឹកដី​កាស៊ីណូ​ផ្កាយ​ប្រាំ (Star Vegas) ​ពេល​ក្រឡេក​​ឃើញ​កាត​បុគ្គ​លិក​ទាំង​ប្រុស ទាំង​ស្រី​​នៅ ទីនោះត្រូវបាន​គេ​ដាក់​ទង់​ជាតិ​ខ្មែរ​​ខាង​ក្រោម​អក្សរ​បរទេស​ អ្នក​ខ្លះ​បាន​ស្តី​បន្ទោស​សុំ​ឱ្យ​មាន​ការ​កែ​លំអ​​ឡើងវិញ​ ដោយ​​និយាយថា ​មិន​ត្រូវបណ្តោយ​ឱ្យ​គេ​​ដាក់​ទង់​ជាតិ​ខ្មែរ​ខាង​ក្រោម​អក្សរ​បរទេស​ដូច្នេះ​នោះ​ទេ និង​សុំ​ទទូច​ឱ្យ​មាន​ការ​​កែ​លំអ​ឡើងវិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕