ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង​សឹក​គំនុំ​ចាស់​​ស្ទាក់​កា.ប់​​​យ៉ាង​សាហា.វ​​ប៉ូលិសចាប់​ខ្លួន​បាន​ម្នាក់​

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោម​​បក្សពួក​២នាក់​ត្រូវបាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ទៅតាម​ពាក្យ​បណ្តឹង​​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​​ចោទប្រកាន់​​ពីបទ​ព្រួតគ្នា​កា.ប់​ទៅលើ​ជន​រងគ្រោះ​រហូត​ស្លា.ប់​ ។ ការ​ចាប់​ខ្លួនធ្វើឡើង​កាលពី​វេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ មេសា ២០១២ ​ក្នុង​ភូមិ​ពាន្នី ឃុំ​ក្រពុំ​ឈូក ស្រុក​កោះ​អណ្តែត។ 

ខេត្ត​តាកែវ ៖ ​ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោម​​បក្សពួក​២នាក់​ត្រូវបាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ទៅតាម​ពាក្យ​បណ្តឹង​​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​​ចោទប្រកាន់​​ពីបទ​ព្រួតគ្នា​កាប់​ទៅលើ​ជន​រងគ្រោះ​រហូត​ស្លាប់​ ។ ការ​ចាប់​ខ្លួនធ្វើឡើង​កាលពី​វេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ មេសា ២០១២ ​ក្នុង​ភូមិ​ពាន្នី ឃុំ​ក្រពុំ​ឈូក ស្រុក​កោះ​អណ្តែត។

​លោក​វរសេនីយ៍​ទោ សែម សុជាតិ នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​ខេត្ត​បាន​ឱ្យ​​​ដឹង​ថា ជន​សង្ស័យ​​ដែល​ប៉ូលិស​​ចាប់ខ្លួន​​ឈ្មោះ​​សុំ ប៊ុនណា ភេទប្រុស អាយុ​១៦​ឆ្នាំ ​រស់​នៅភូមិ​ខាង​លើ​ជា​ប្អូន​បង្កើត​របស់​ជន​ដៃ​ដល់​​ឈ្មោះ​សុំ ករណា ភេទប្រុស អាយុ​​២៥​ឆ្នាំ ​ដែល​ពេល​​នេះ​កំពុងរត់​គេចខ្លួន​។ ជន​ដៃ​ដល់​បាន​កាប់​ទៅលើ​ជន​រងគ្រោះ​ម្នាក់​ឈ្មោះ​សៀង ដារ៉ូ ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​រហូត​ដល់​ស្លាប់​យ៉ាង​អាណោច​អាធ័ម​​​បំផុត ខណៈ​ជន​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​​តាម​បណ្តោយ​ផ្លូវ​លំ​ក្នុងភូមិ​ ។ លោក​សែម ​សុជាតិ ឱ្យ​ដឹង​ទៀតថា ​នេះជា​ឃាត​កម្ម​គិតទុក​ជា​​មុន ព្រោះ​កាលពី​ថ្ងៃទី​៩ មេសា ២០១២ ​ជន​រង​គ្រោះ​​​និង​ជនដៃ​ដល់​មាន​ទំនាស់​នឹងគ្នា​ ហើយ​ជន​រងគ្រោះ​​បាន​វាយ​ជន​ដៃ​ដល់​​ចំនួន​២​ខ្សែ​ក្រវាត់ ទើប​ជនដៃ​ដល់​រក​វិធី​ដើម្បី​សង​សឹក​បែប​នេះ​ទៅ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕