ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​​អេស្ប៉ាញ​ម្នាក់​ត្រូវចោរ​ឆក់​កាបូប​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​​អ្នក​ទេស​ចរ​ជន​​ជាតិ​អេស្ប៉ាញ​​ម្នាក់​ត្រូវ​ជន​សង្ស័យ​​​​ពីរ​នាក់​​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​លុយ​ ហើយ​រត់​គេច​​ខ្លួន​បាត់ ​ដោយ​សុវត្ថិ​ភាព ​មិន​រំខាន​ដល់​នគរ​បាលឡើយ​ ខណៈ​​​បុរស​ខាងលើ​កំពុង​​​​ឈរ​ទិញ​​ទឹក​អំពៅ​​នៅ​ចំណុច​កែង​ផ្លូវ​លេខ​៦៣ និង​​លេខ​១៤២ ​​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​​ថ្មី​ទី​១ ខណ្ឌ​​ដូន​ពេញ កាលពីវេលាម៉ោង​៣​និង​៤៥​នាទី​​​រសៀល​ថ្ងៃទី​១៩ មេសា ​

រាជធានីភ្នំពេញ ៖ បុរស​​អ្នក​ទេស​ចរ​ជន​​ជាតិ​អេស្ប៉ាញ​​ម្នាក់​ត្រូវ​ជន​សង្ស័យ​​​​ពីរ​នាក់​​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​លុយ​ ហើយ​រត់​គេច​​ខ្លួន​បាត់ ​ដោយ​សុវត្ថិ​ភាព ​មិន​រំខាន​ដល់​នគរ​បាលឡើយ​ ខណៈ​​​បុរស​ខាងលើ​កំពុង​​​​ឈរ​ទិញ​​ទឹក​អំពៅ​​នៅ​ចំណុច​កែង​ផ្លូវ​លេខ​៦៣ និង​​លេខ​១៤២ ​​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​​ថ្មី​ទី​១ ខណ្ឌ​​ដូន​ពេញ កាលពីវេលាម៉ោង​៣​និង​៤៥​នាទី​​​រសៀល​ថ្ងៃទី​១៩ មេសា ​២០១២ ។

​សាក្សី​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​​គេ​ឃើញ​​ជន​បរទេស​ម្នាក់ជិះ​​កង់​ម្នាក់​ឯង​មក​ឈប់​នៅ​ចំណុច​កែង​ផ្លូវ​​លេខ​៦៣ និង​លេខ​១៤២ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ដើម្បី​​ទិញ​ទឹក​អំពៅ​ ខណៈ​នោះ​ក៏​មាន​យុវ​ជន​​ស្ទាវ​ពីរ​នាក់​​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីមសេ១២៥ ​ពណ៌ខ្មៅ ​មក​ឈប់​ក្បែរ​ជន​បរទេស​នោះ ហើយ​ធ្វើ​សកម្ម​ភាព​ឆក់​​យក​កាបូប​​លុយ​បាន​សម្រេច​រួច​នាំ​គ្នា​បើក​ម៉ូតូ​គេច​បាត់​ស្រមោល​តែម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕