ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឌ្រីម​សេ​១២៥ បុក​គ្នា​ជា​មួយ​ម៉ូតូ​គុប​ខ្ទាត​​ទៅ​បុក​ម៉ូតូ​ឃ្លីក​របួស​ធ្ងន់​៣​នាក់ ស្រាល​២​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ មួយ​គ្រឿង ​បាន​បើក​បុក​​គ្នា​ជា​មួយ​ម៉ូតូ​​គុប​ពណ៌​ទឹក​ប្រាក់ ចំពី​មុខ​ពេញ​ទំហឹង​ បណ្តាលឱ្យ​​ម៉ូតូ​គុប​​​ពណ៌​ទឹក​ប្រាក់ ខ្ទាត​អូស​ទៅ​បុក​​​ម៉ូតូ​ឃ្លីក​​មួយ​គ្រឿង​ទៀត បណ្តាលឱ្យ​រង​របួស​ធ្ងន់​​៣​នាក់ ​និង​ស្រាល​២​នាក់ ​ឯ​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ដែល​បង្ក​ហេតុ​លើក​ម៉ូតូ​​បើក​រត់​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ កាលពី​វេលា​ម៉ោង​៩​និង​៥​នាទីយប់​ថ្ងៃទី​១៩ មេសា ២០១២

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ មួយ​គ្រឿង ​បាន​បើក​បុក​​គ្នា​ជា​មួយ​ម៉ូតូ​​គុប​ពណ៌​ទឹក​ប្រាក់ ចំពី​មុខ​ពេញ​ទំហឹង​ បណ្តាលឱ្យ​​ម៉ូតូ​គុប​​​ពណ៌​ទឹក​ប្រាក់  ខ្ទាត​អូស​ទៅ​បុក​​​ម៉ូតូ​ឃ្លីក​​មួយ​គ្រឿង​ទៀត បណ្តាលឱ្យ​រង​របួស​ធ្ងន់​​៣​នាក់ ​និង​ស្រាល​២​នាក់ ​ឯ​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ដែល​បង្ក​ហេតុ​លើក​ម៉ូតូ​​បើក​រត់​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ កាលពី​វេលា​ម៉ោង​៩​និង​៥​នាទីយប់​ថ្ងៃទី​១៩ មេសា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ ​កែង​ផ្លូវលេខ​២៦១ ​សង្កាត់​ទឹក​​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

​យោងតាមប្រភពព័ត៌​មាន​ពី​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹងថា មុនពេល​កើត​ហេតុ​​មាន​ម៉ូតូឌ្រីម​សេ១២៥ ​ពណ៌​ខ្មៅ ​បើក​បរ​ដោយ​​បុរស​ម្នាក់​​​ពី​កើតទៅ​លិច​​ក្នុងល្បឿន​លឿន​​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​គុប ​ពណ៌​ទឹក​ប្រាក់ ​បើក​បរ​ដោយ​បុរស​ម្នាក់​ដែរ​​ចំ​ពី​មុខពេញ​ទំហឹង​​រួច​ម៉ូតូគុប​ខ្ទាត​ទៅ​បុក​នឹង​ម៉ូតូឃ្លីក​​ពណ៌​លឿង មួយ​គ្រឿង​ទៀត​ជិះគ្នា​៤​នាក់ ​បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​៣​នាក់ បញ្ជូន​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ឯក​ជន​មួយ​ ។ ក្រោយ​ពេលកើតហេតុ​ម៉ូតូទាំង​ពី​រគ្រឿង​ត្រូវបាន​សមត្ថ​កិច្ច​ខណ្ឌ​ទួល​គោក យក​ទៅរក្សាទុក​​រង់ចាំការ​ដោះ​ស្រាយ ៕