ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ឃាត់ខ្លួន​សិស្ស​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​ម្នាក់​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ដូនពេញ បាន​ឃាត់​ខ្លួន​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ម្នាក់​នៅ​ចំណុច​ផ្លូវ​លេខ​១៩ កែង​ផ្លូវ​លេខ​១៧២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​១០​ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មេសា ឆ្នាំ​២០១២ បន្ទាប់​ពីឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក ។

​យុវសិស្ស​​ដែល​នគរ​បាល​ឃាត់​ខ្លួន​​​ឈ្មោះ​សោម រស្មីអរុណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​​​ជា​សិស្ស​ថ្នាក់​ទី​12 S1 នៃ​វិទ្យា​ល័យ​ព្រះ​ស៊ី​សុវត្ថិ​​ស្នាក់​​នៅ​ផ្ទះ​លេខ​២១៣​​ E1 ផ្លូវ​លេខ​១៩ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ​ ។

យោង​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​ខាង​លើ កម្លាំង​នគ​រ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូន​ពេញ បាន​ឃាត់​ខ្លួន​សិស្ស​វិទ្យា​ល័យ​ព្រះស៊ីសុវត្ថិ​រូប​នោះ​​នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៩ និង​ផ្លូវ​លេខ​១៧២ ក្នុង​ភូមិ​៤ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ ​ពេល​គេ​កំពុង​អង្គុយ​លើ​ម៉ូតូគួរ​ឱ្យ​សង្ស័យ ។ ពេល​នោះ​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ឆែក​ឆេរ​ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​ពីរ​កញ្ចប់​ និង​កូន​ថង់​ប្លាស្ទិច​២៤​ថង់ ដែល​​លាក់​ទុក​ក្នុង​ហោ​ប៉ៅអាវរបស់​គេ​​ ។ ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ៕