ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បង្ក្រាប​​ល្បែង​ស៊ី​សង​រត់​ប្រញាយ​ជាន់​ជើងគ្នា​ ឃាត់​មនុស្ស​៧​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប៉ូលិស​​ខណ្ឌ​សែន​សុខ​បាន​​ចុះ​បង្ក្រាប​​ល្បែង​ស៊ី​សង​មួយ​កន្លែង​​ ស្ថិត​នៅ​​ភូមិ​អូរ​បែក​ក្អម ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​ដោយ​ក្រសោប​បាន​អ្នក​ញៀន​ល្បែង​ចំនួន​៧​នាក់ និង​ដក​ហូត​សម្ភារ​មួយ​ចំនួន​ដូចជា​​ម៉ូតូ​​ចំនួន​​៦​គ្រឿង និង​កង់​ចំនួន​១​គ្រឿង​ផង​ដែរ ខណៈ​ពួក​គេ​កំពុង​លេង​ចាក់​ភ្នាល់​បាល់​​ កន្ទុយ​​លេខ​ ​និង​បៀ​គ្រប់​ប្រភេទ​ ។

​ប្រភពព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​​​ដឹងថា ​វង់​ល្បែង​នេះ​ស្ថិត​នៅ​លើ​ផ្ទះ​ល្វែង​ចំនួន​​២ ​កំពស់​​២​ជាន់​​ ត្រូវបាន​ប៉ូលិស​​ជា​ច្រើន​នាក់​​ឆ្មក់​ចូល​ ខណៈ​​ផ្ទះ​នេះ​​មាន​បើក​ចាក់​ភ្នាល់​បាល់​​ កន្ទុយ​លេខ (ឆ្នោត) និង​លេង​បៀ​គ្រប់​ប្រភេទ​ ។ ​ប៉ូលិស​​បាន​ឱ្យ​ដឹងថា ​​ក្រៅពី​សន្លឹក​បៀ​ក៏​បាន​រក​ឃើញ​​ក្រដាស​កត់​កន្ទុយ​លេខ​ផង​ដែរ ហើយ​អ្នក​លេង​ល្បែង​មួយ​ចំនួន​ទៀត​បាន​រត់​គេច​ខ្លួន​យ៉ាង​ប្រញាយ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕