ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរឆក់​ម្នាក់​ពេល​ផ្តួល​ម៉ូតូ​រត់​ប៉ផាប់​​ពភីង​​គេច​ពី​​សមត្ថ​កិច្ច​ផ្អើល​នៅ​ស្វាយ​ប៉ាក

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ចោរឆក់​ម្នាក់​ត្រូវ​​ប៉ូលិស​ដេញ​​ប៉ផាប់​ចាប់​ពភីង​ និងចាប់​បាន​​រយៈ​ពេល​កន្លង​​​ម៉ោង​​ក្រោយ​ម​ក​​ បន្ទាប់ពី​ចោរ​​ម្នាក់​នេះ​ និង​បក្ស​ពួក​ម្នាក់​ទៀត​​ធ្វើ​សកម្ម​ភាព​​ឆក់​​ខ្សែ.ក​​អ្នក​ដំណើរ​ស​ម្នាក់ ហើយ​រត់​គេច​ខ្លួន​តាំងពី​នៅ​ទឹកដី​ខណ្ឌ​សែន​សុខ ​រហូត​​ចាប់​បាន​នៅភូមិ​​ស្វាយ​ប៉ាក សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ ។

​ហេតុការណ៍​ដេញចាប់​ចោរ​នេះបាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧ មេសា ២០១២ ​គឺចាប់​បាន​ម្នាក់ ខណៈ​​ចោរ​២​នាក់​រត់​គេច​ចេញពីទឹកដី​ខណ្ឌ​សែនសុខ ​ចូលទៅ​ដល់​ភូមិ​ស្វាយ​ប៉ាក ​សង្កាត់​​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ ​រីឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ ​បន្ទាប់​ពី​ពួកគេ​​ផ្តួល​ម៉ូតូ​ឱ្យ​ដួល​ច្រងាងៗ​កណ្តាល​ផ្លូវ ។ ប៉ូលិស​​បាន​វាយ​ខ្នោះ​​ជន​សង្ស័យ​ជា​ចោរ​ម្នាក់ និង​ដក​ហូតម៉ូតូ​១​គ្រឿង​ម៉ាក RX ប្រភេទធំ ពណ៌ស យក​ទៅ​​ការិយា​ល័យ​​ ដើម្បីសួរនាំ ។ ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅ​ពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្ត​បាត់​ដំបង៕