ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសអាមេរិកញៀនថ្នាំលួចរថយន្តវីហ្គោ ប៉ូលិសលើកទ័ពដេញតាម

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ជនបរទេស​ម្នាក់​បាន​ត្រូវ​ប៉ូលិស​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃនប់​ និង​ ស្រុក​ស្ទឹងហាវ ឃាត់ខ្លួន​​បញ្ជូន​ទៅកាន់​ស្នងការ​ដ្ឋាន​ខេត្ត​​ បន្ទាប់​ពី​ជន​បរទេស​រូប​នេះ​លួច​យក​រថយន្ត​ពី​ជនជាតិ​ខ្មែរ​ម្នាក់​ក្នុង​ខណៈ​ពេល​​ដែល​ម្ចាស់​​ទុក​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​ចម្ការ​ មាន​ចម្ងាយ​ប្រមាណ​ជា​មួយ​គីឡូម៉ែត្រ​​ពី​​

ខេត្តព្រះសីហនុ ៖ ជនបរទេស​ម្នាក់​បាន​ត្រូវ​ប៉ូលិស​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃនប់​ និង​ ស្រុក​ស្ទឹងហាវ ឃាត់ខ្លួន​​បញ្ជូន​ទៅកាន់​ស្នងការ​ដ្ឋាន​ខេត្ត​​ បន្ទាប់​ពី​ជន​បរទេស​រូប​នេះ​លួច​យក​រថយន្ត​ពី​ជនជាតិ​ខ្មែរ​ម្នាក់​ក្នុង​ខណៈ​ពេល​​ដែល​ម្ចាស់​​ទុក​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​ចម្ការ​ មាន​ចម្ងាយ​ប្រមាណ​ជា​មួយ​គីឡូម៉ែត្រ​​ពី​​ផ្លូវជាតិ​លេខ​៤ ។​ ការឃាត់​ខ្លួន​នេះ​ បានធ្វើ​​​ឡើង​កាលពី​វេលាម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ មេសា ​នៅ​​ទល់​មុខ​សាលា​ឃុំ​​ទំនប់រលក​ ស្រុក​ស្ទឹង​ហាវ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ទម្រាំនឹង​ចាប់​ខ្លួន​ជន​បរទេស​ដែល​ជា​ជន​សង្ស័យ​នេះ​បាន សមត្ថកិច្ច​បាន​ប្រើ​គ្រប់​មធ្យោ​បាយ​​ដាក់​រថយន្ត​បាំង​ផ្លូវ​ដេញ​ប្រកិត​ពី​ស្រុកព្រៃ​នប់​ទៅដល់​ស្រុក​ស្ទឹងហាវ រហូត​សមត្ថកិច្ច​​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​បាញ់​បំបែក​កង់​រថយន្ត​​ថែមទៀត ។​ ​សមត្ថកិច្ច​​​ឱ្យ​ដឹង​ថា ជន​បរទេស​​ម្នាក់​នេះឈ្មោះ  BUGIA SJOSEPHCELAI BORNE ភេទ​ប្រុស​ អាយុ​៤១ឆ្នាំ ជាជនជាតិ​អាមេរិក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​ក្នុង​​សង្កាត់​លេខ៤ ក្រុងព្រះ​សីហនុ​ បាន​​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​វីហ្គោ​​ ពណ៌ខ្មៅ​ ជា​របស់​លោក ​ប្រាក់​ សុផល​ មាន​ទី​លំ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ។ លោក ប្រាក់ សុផល បាន​​ចត​​​រថយន្ត​ទុក​​ចោល​នៅ​ក្នុង​ចម្ការ​​​របស់​ខ្លួន​​​ស្ថិត​ក្នុង​ភូមិ​​អូរតា​សេក​ ឃុំ​អូរឧកញ៉ាហេង  ស្រុក​ព្រៃ​នប់​ ហើយ​​ការ​ធ្វើ​សកម្មភាព​លួច​​ គឺនៅ​វេលាម៉ោង​​១​រសៀល​ មុន​ឃាត់​ខ្លួនបាន​​ប្រមាណ​ជាង​២​ម៉ោង​ ។​​

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ម្ចាស់​រថយន្ត​បាន​បើក​រថយន្ត​របស់​ខ្លួន​មក​លេង​ចម្ការ​ដែល​មាន​ចម្ងាយ​ប្រមាណ​​១គីឡូម៉ែត្រ​​ពី​ផ្លូវ​ជាតិ​លេខ​៤​ ។ ពេល​ចូល​មក​ដល់​ ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​នៅ​ក្នុង​ចម្ការ​​ហើយ​ក៏​ដើរ​មើល​​ចម្ការតាមទម្លាប់​ធម្មតា​ លុះ​បាន​មួយ​សន្ទុះ​​ជន​ល្មើស​ដែល​ជា​ជន​សង្ស័យ​ខាងលើ​ បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ហុង​ដាត្រៃ​ មក​ឈប់​ក្បែរ​រថយន្ត​​រួច​ចូល​ក្នុង​រថយន្ត​​បើក​ចេញ​យ៉ាង​ព្រងើយ​​សំដៅ​មក​ភ្នំពេញ ​តែ​ពេល​នោះ​ម្ចាស់​រថយន្ត​បាន​ដឹង​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​​ស្រុក​ព្រៃនប់​​ភ្លាមៗ ។  ជា​មួយ​នឹង​ព័ត៌មាន​​ជា​បន្ទាន់​ដូច​នេះ សមត្ថកិច្ច​ស្រុក​ក៏​ចាប់​ផ្តើម​រាយ​កម្លាំង​​ជាប​ន្ទាន់​​ផង​ដែរ ហើយ​មិន​បាន​ប៉ុន្មាន​ម៉ោង​​ផង​ ​​ជន​ល្មើស​ក៏​​បើក​រថយន្ត​ដែ​ល​ខ្លួន​លួច​បាន​នោះ​មក​ចំគោលដៅ​ដែល​កម្លាំង​សមត្ថកិច្ច​​កំពុង​រង់​ចាំ​ដោយមាន​ដាក់​រថយន្ត​ស៊ី​រ៉ែន​ប៉ូលិស​មួយ​គ្រឿង​​ផងដែរ ​​។ ឯជន​សង្ស័យ​​ពេលឃើញ​ដូច្នេះ​​ មិន​បាន​​បន្ថយ​ល្បឿន​ទេ គឺ​បាន​បន្ថែម​ល្បឿន​បុក​គូទ​រថយន្ត​​ប៉ូលិស​​ដែល​ដាក់​បាំង​ផ្លូវ​រួច​បើក​សំដៅ​​ទៅតាម​ផ្លូវ​សម្តេចសង្ឃ​ឆ្ពោះ​ទៅ​ស្រុក​ស្ទឹង​ហាវ ។​

ពេល​នោះ​​សមត្ថកិច្ច​​ក៏​​​ដេញ​តាម​យ៉ាង​ប្រកៀក​រហូត​ដល់​​ទី​ប្រជុំ​ជន​ស្រុក​ស្ទឹង​ហាវ បាន​បើក​គេច​គ្រប់​ច្រក​ ហើយដោយ​នៅមាន​ភាព​រឹង​ទទឹង​មិន​ព្រម​ឈប់​ សមត្ថកិច្ច​ក៏​សម្រេច​ចិត្ត​​ផ្ទុះ​អាវុធ​បាញ់​បំបែកកង់​រថយន្ត​​ ទើ​ប​ចាប់​ឃាត់​ខ្លួន​បាន​ ។​តាម​ប្រភព​ព័ត៌មាន​​ថា ជន​បរទេស​រូបនេះ​ជា​មនុស្ស​ញៀន​ថ្នាំ​ផងដែរ តែ​មិន​ដឹង​ថា​ការ​លួច​រថយន្ត​នេះ​បម្រុង​យក​ទៅ​ណា​ទេ ៕