ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ផឹក​ស្រវឹង​អន់​ចិត្ត​នឹង​ស្ត្រី​បំរើ​បាញ់២​គ្រាប់​មុខ​បៀរ​ហ្គា​ដិន​ម្លប់​ឫស្សី

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៧:៥១

បៀរ​ហ្គា​ដិន​ម្លប់​ឫស្សី

ជលធា

បៀរ​ហ្គា​ដិន​ម្លប់​ឫស្សី

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

រាជធានី​ភ្នំ​ពេញ​ ៖ ស្នូរ​កាំភ្លើង​​ចំនួន​២គ្រាប់​បាន​ផ្ទុះ​ឡើង​កាល​ពី​វេលា​ម៉ោង​១១​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​៧ ខែ​កញ្ញា បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​និង​ភ័យ​ខ្លាច​នៅ​ចំណុច​មុខហាង​​បៀរ​ហ្គាដិន​ម្លប់​ឫស្សី​​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩៨៦​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។ ការ​ផ្ទុះ​អាវុធ​នេះ​បង្ក​ឡើងដោយ​ក្រុម​ជន​ប្រដាប់​អាវុធ​ផឹក​ស្រវឹង​ ហើយ​អន់​ចិត្ត​នឹង​ស្ត្រី​បំរើ​ទើប​បាញ់​​សំដែង​ឫទ្ធិ ​។ ទោះ​បី​ជា​យ៉ាង​ណា​ការ​ផ្ទុះ​អាវុធ​នេះ​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​ពុំ​បាន​បង្ក្រាប​ឡើយ​ ។
តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ នៅ​​យប់កើត​ហេតុ​គេ​ឃើញ​ជន​ប្រដាប់​អាវុធ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច​ចំនួន​២គ្រឿង​ទៅ​ចូល​ផឹក​ស៊ី​ក្នុងហាង​​បៀរ​ហ្គាដិន​ម្លប់​ឫស្សី ។

នៅ​ពេល​ផឹក​ស្រវឹង​ ហើយ​គេ​ឃើញ​ជន​ទាំង​៤​នាក់​គិត​ប្រាក់ លុះចេញទៅ​ដល់​មុខ​ភោជនីយ​ដ្ឋាន​បាន​ហៅ​ស្ត្រី​បំរើ​ម្នាក់​ទៅ​ជួប តែ​​ពុំ​ដឹង​ថា ជួប​និយាយ​រឿង​អ្វី​ឡើយ ។ បន្តិច​មក​ស្រាប់​តែ​ជន​ម្នាក់​ខឹង​ស្ត្រី​រូប​នោះ ហើយ​ដក​កាំ​ភ្លើង​ម៉ាក​ឡុក បាញ់​ចំនួន​២​គ្រាប់​ឡើង​លើមុន​ពេល​​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ ។ ភ្លាម​នោះ​សមត្ថ​កិច្ច​ដេញ​តាម​ ហើយ​ឃើញ​ជន​នោះ​ជិះ​ចូល​ផ្ទះ​ឧត្តម​សេ​នីយ៍​​យោធា​ម្នាក់ក្នុង​ខណ្ឌ​ទួល​គោក ​។  អ្នក​បង្ក​ការ​ផ្ទុះ​អាវុធ​នោះ​ជា​កង​រាជ​អាវុធ​ហត្ថ ​។
ហាង​បៀរហ្គា​ដិន​ម្លប់​ឫស្សី​មាន​ការ​ផ្ទុះ​អាវុធ​ចំនួន​២​លើក​ហើយ​ ដោយ​​កាល​ពី​ជាង​១​ខែ​មុន​​ភ្ញៀវ​ផឹក​ស្រវឹង​បាញ់​១​គ្រាប់​ធ្លាយ​ដំបូល​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd