ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​ជាតិ​អាមេរិក​​លួច​រថយន្ត​ពល​រដ្ឋ​ខ្មែរ​​ក្នុង​ចម្ការ​ដេញ​​ប៉ផាប់​ចាប់​ពភីង​ងជាង​២​ម៉ោង​

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ជន​បរទេស​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ស​សហ​ការ​ជា​មួយ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ព្រៃ​នប់ ​និង​ស្រុក​ស្ទឹង​ហៅ ធ្វើ​ការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​​ស្នង​ការ​ដ្ឋាន​ខេត្តព្រះ​សីហនុ ​បន្ទាប់​ពី​​ជន​បរទេស​រូប​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួច​យក​រថយន្តពី​​ពល​រដ្ឋ​ខ្មែរ​ម្នាក់ ​ខណៈ​​ពេល​ដែល​ម្ចាស់​រថយន្តបាន​ចត​​ទុក​​ក្នុងចម្ការ​ដែល​​មាន​ចម្ងាយ​ប្រមាណ​មួយ​គីឡូ​ម៉ែត្រ ពី​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤

ខេត្តព្រះសីហនុ ៖ ជន​បរទេស​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ស​សហ​ការ​ជា​មួយ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ព្រៃ​នប់ ​និង​ស្រុក​ស្ទឹង​ហៅ ធ្វើ​ការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​​ស្នង​ការ​ដ្ឋាន​ខេត្តព្រះ​សីហនុ ​បន្ទាប់​ពី​​ជន​បរទេស​រូប​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួច​យក​រថយន្តពី​​ពល​រដ្ឋ​ខ្មែរ​ម្នាក់ ​ខណៈ​​ពេល​ដែល​ម្ចាស់​រថយន្តបាន​ចត​​ទុក​​ក្នុងចម្ការ​ដែល​​មាន​ចម្ងាយ​ប្រមាណ​មួយ​គីឡូ​ម៉ែត្រ ពី​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤ ហើយ​​ខ្លួន​ជាប់​ធ្វើ​កិច្ច​ការ ។ ​

ហេតុ​ការណ៍​ឃាត់​ខ្លួន​នេះ​បានធ្វើ​​ឡើង​​កាល​ពី​ថ្ងៃ​ទី​១៤ មេសា ២០១២ ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​​នៅ​ចំណុច​​​ទល់​មុខ​សាលា​ឃុំ​ទំនប់​​រលក ​​ស្រុក​ស្ទឹង​ហៅ ​ខេត្តព្រះ​សីហនុ ហើយ​​ការ​ឃាត់​ខ្លួន​នេះ​តាម​ប្រភព​ព័ត៌​មាន​​បាន​រាយ​ការណ៍​ឱ្យ​ដឹងថា ទំរាំ​នឹង​ចាប់​ឃាត់​ខ្លួន​ជន​បរទេស​ដែល​ជា​ជន​សង្ស័យ​នេះ​បាន ​សមត្ថ​កិច្ច​បាន​ប្រើ​គ្រប់​មធ្យោ​បាយ​​ដាក់​​រថយន្តបាំង​ផ្លូវ​ដេញ​ប្រកៀក​​ប្រកិត​ពី​ស្រុក​ព្រៃ​នប់ ទៅ​ដល់​ស្រុក​ស្ទឹង​ហៅ ​រហូត​សមត្ថ​កិច្ច​បាន​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​​បាញ់​បំបែក​​កង់​រថយន្ត​បើក​ទៅ​​មុខ​លែង​កើត​ ទើ​ប​ធ្វើ​ការ​ឃាត់​ខ្លួន​បាន ។

តាម​សមត្ថ​កិច្ច​​បាន​ឱ្យ​ដឹងថា ជន​បរទេស​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ BUGIAS JOSEPH CLAI BORNE ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ​ជន​ជាតិ​អាមេរិកស្នាក់​នៅ​បន្ទប់​ជួល​​បណ្តោះ​អាសន្ន​ ​សង្កាត់​លេខ​៤ ខណ្ឌ​មិត្តភាព ​ខេត្ត​ព្រះសីហនុ ​បាន​ធ្វើ​សកម្ម​ភាព​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​វីហ្គោ ពណ៌ខ្មៅ ​របស់​​លោក​ប្រាក់ សុផល ​ប្រធាន​ការិយា​ល័យ​ចែក​ចាយ​អគ្គិ​សនី​​ខេត្ត​​ព្រះ​សីហនុ និង​មាន​ទីលំនៅ​ខេត្ត​ព្រះ​សីហនុ ។ ​ម្ចាស់​​រថយន្ត​រូប​នេះបាន​ចត​ទុក​រថយន្ត​របស់​ខ្លួន​ចោល​នៅ​ក្នុងចម្ការ​​ដែល​មាន​ទី​​តាំង​ស្ថិត​ក្នុង​ភូមិ​អូរតា​សេក ឃុំ​​អូ​រឧញ៉ា​ហេង ស្រុក​ព្រៃ​នប់ ​ខេត្តព្រះ​សីហនុ ហើយ​ការធ្វើ​សកម្ម​ភាពលួច​នេះ​គឺ​ធ្វើ​នៅ​ម៉ោង​​ជាង​១៣​​រសៀល មេសា ២០១២ ​ដោយ​ជន​ជាតិ​អាមេរិក​រូប​នេះ​បាន​យក​ម៉ូតូ​ម៉ាក​ត្រៃ របស់​ខ្លួន​នៅ​ប្លុង​ចោល​ក្បែរ​​រថយន្ត​ដែល​ខ្លួន​លួច ៕