សពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ដោយមានស្នាមអារ.ក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៥មេសា២០១២នៅផ្ទះសំណាក់សុណ្ណារី ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវបានប្រភពព័ត៌មានអះអាងថា ការស្លាប់នេះ គឺប្ដីជាអ្នកនាំមកសម្លាប់ គួរឱ្យរន្ធត់។
សពស្រ្តីខាងលើឈ្មោះ ទិត្យ ស្រីនាង អាយុ៣៤ឆ្នាំ ត្រូវបុគ្គលិកផ្ទះសំណាក់និយាយឱ្យដឹងថា នៅមុនហេតុការណ៍នេះមួយថ្ងៃ គឺប្ដី-ប្រពន្ធ២នាក់នេះបានចូលមកសម្រាកនៅផ្ទះសំណាក់ខាងលើ ដែលតាមការសន្និដ្ឋាន គឺជាគម្រោងរបស់បុរសជាប្ដីរៀបចំនាំប្រពន្ធមកសម្លាប់នៅទីនេះ។
ចែករំលែកព័តមាននេះ