ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួង​នាង​ក្រមុំ​​យក​ទៅ​​រំលោភ​រួច​រត់​ចោល​ស្រុក​​2ឆ្នាំ​ក្រោយ​​ត្រូវ​ចាប់​ខ្លួន​

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ ជនម្នាក់ត្រូវសមត្ថកិច្ច​មូលដ្ឋានចាប់ខ្លួនតាម​ដីកាកាល​២​សៀល​ថ្ងៃ​ទី​១០ មេសា នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុក​មោង​ប្ញស្សីបន្ទាប់ពីរត់ចោល​ស្រុកជាង២ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធនឹងសំណុំរឿងល្បួង នាង​ក្រមុំម្នាក់​យក​ទៅ​រំលោភ​សេពសន្ថវៈ​នៅ​ក្បែរផ្ទះ ។មន្រ្តីនគរបាលព្រហ្ម​ទណ្ឌផ្នែក​អនុ​វត្ត​ដីកា​បាន​ឲ្យដឹងថា ជនត្រូវចោទឈ្មោះញ៉ក់ ស៊ីរ៉ា ហៅហឿម អាយុ២២ឆ្នាំ មានទី​លំ​នៅ​ភូមិ​ទូល​ព្រំ១ ឃុំកកោះ ស្រុក​មោង​ប្ញស្សី ។ ជន​នេះ​បាន​រត់​គេច​ខ្លួន​ជាង​២ឆ្នាំ​ ក្រោយ​ពីប្រព្រឹត្តបទ​ល្មើស​។

មន្រ្តីដដែលបានប្រាប់ថា ជននេះត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ«រំលោភ​សេព​សន្ថវៈ» ដែលប្រព្រឹត្ត កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០០៩ នៅភូមិទូលព្រំ១ ឃុំកកោះ ស្រុកមោងប្ញស្សី ហើយត្រូវបានចៅក្រមស៊ើបសួរលោកគឹម រ៉ាវី ចេញដីកាបញ្ជាឲ្យចាប់ខ្លួនលេខ៤៥៩ ចុះថ្ងៃទី៣ មិថុនា ឆ្នាំ២០១០ ក្រោយ​ពេលជន​នេះ​មិន​ព្រម​ចូល​មក​បង្ហាញខ្លួន​តាម​ដីកាកោះ​របស់​តុលាការ ហើយ​ព្យាយាមរត់គេច ។

តាមចម្លើយ​បំភ្លឺ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ញ៉ក់ ស៊ីរ៉ា ហៅហឿម បាននិយាយថា នារី​ដែល​ប្ដឹង​ចោទ​ប្រកាន់មកលើខ្លួន​នោះ​ឈ្មោះហ.ឆ.វ អាយុ១៧ឆ្នាំ រស់​នៅ​ក្នុងភូមិជាមួយគ្នា ។ យុវ​ជន​នេះ​បាន​រំលឹកថា កាលណោះ​ពួក​ខ្លួន​មាន​ការ​ព្រម​ព្រៀងគ្នា ព្រោះ​ខ្លួន​និង​នាង​បាន​ស្រឡាញ់​គ្នា​ដោយ​ចិត្តនិងចិត្តគ្មានអ្នកណាបង្ខំអ្នក​ណាទេ ។ ញ៉ក់ ស៊ីរ៉ា បានបញ្ជាក់ថា នៅវេលាម៉ោង​ប្រហែល​​​​៨នា​យប់​នោះខ្លួននិង​នាង​បាន​ណាត់​ជួប​គ្នាខាង​ក្រោយ​ផ្ទះ ហើយ​បាន​ឱប​ថើប​គ្នា​ដោយ​ក្ដីស្រឡាញ់ ប៉ុន្តែចង្រៃអីពេល​កំពុង​តែ​ឱប​ថើប​គ្នា​ឡើង​​រមូលសួតនោះ​ ស្រាប់​តែមាន​គេ​ដើរ​មក​ឃើញ ក៏ពួក​ខ្លួន​ងើបដើរ​បែក​គ្នា ទៅ​ផ្ទះ​រៀង​ៗខ្លួ​នទៅ ។ ប៉ុន្តែស៊ីរ៉ា បាន​បញ្ជាក់​ត្រង់​ចំណុច​នេះថា ពួកគេមិនទាន់​ឈាន​ដល់​ការ​រួម​មេត្រី​ទេ គ្រាន់​តែត្រឹម​ដំណាក់​កាល​ឱប​ថើប​គ្នា​តែប៉ុណ្ណោះ ។ ចំពោះការរត​់គេច​ខ្លួន គឺដោយ​សារ​តែក្រុម​គ្រួសារ​នាង​ប្ដឹង ទើប​ខ្លួន​ដាក់​មេប្រូច​ទៅ​លាក់​ខ្លួន​នៅតំបន់​ព្រំដែន​ខ្មែរ​សៀម​តែម្ដងទៅ លុះត្រឡប់មកផ្ទះវិញចូលគុកល្មម ។

មិនអាចស្វែង​រកការ​បំភ្លឺ​បន្ថែម​ពីភាគី​ខាង​ដើម​បណ្ដឹង​បាន​ទេកាល​ពីព្រឹក​ថ្ងៃទី១១ មេសា ។​ប៉ុន្តែ​សមត្ថ​កិច្ច​និយាយ​ថា តាម​បណ្ដឹង​របស់​នារី​រងគ្រោះ គឺជននេះ​បាន​ល្បួងនាង​យកទៅ​រំលោភ​រហូត​បាន​សម្រេច​តាម​ការ​បង្ខំ ហើយ​នេះគ្រាន់តែ​ជា​ការ​ឆ្លើយ​ដោះ​បន្ទុក​របស់ជន​ត្រូវចោទតែ​ប៉ុណ្ណោះ ។ លោកជេត វណ្ណនី ស្នង​ការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ក្រោយពេលប្រព្រឹត្ត​បទល្មើស​ជន​សង្ស័យ​បានព្យាយាមរត់គេចខ្លួនទំនង​ជា​ស្មានថា អាចរួចផុតពីសំណាញ់ច្បាប់ ប៉ុន្តែ​ការ​ពិត​ផ្លូវ​ច្បាប់នៅតែរង់​ចាំអ្នក​​ប្រព្រឹត្ត​​​ខុស​ជានិច្ច ដូច​សុភា​​​​​សិត​មួយ​ឃ្លាថា «ជង់​មិន​ភ្លេច​ទេក​ុក តែកុក​ទេ​ដែលចេះ​តែភ្លេច​ជង់»​ដូច្នេះ​សំណុំ​រឿង​នេះ​មិន​ខុស​ពី​សុភាសិតមួយឃ្លានេះឡើយ៕