ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រមឹក​ស៊ី​ផឹក​​ស្រវឹ​ងជេរ​បញ្ចោរ​​ប្រពន្ធ​ និង​វាយ​រហូត​សន្លប់​

12 ឆ្នាំ មុន

ខេត្ត​​តាកែវ ៖ ​ស្ត្រី​ម្នាក់​​បាន​សន្លប់​​​បាត់​​ស្មារតី ​ក្នុង​អំពើ​ហិ.ង្សា​​មួយ​បង្ក​ដោយ​ប្តី​ប្រមឹក​ខួប​បាន​រក​រឿង​​ជេរ​បញ្ចោរ​​ និង​ច្របាច់​.ក​រួច​ដាល់​កញ្ចឹង​.ក និង​មុខ​ រហូត​សន្លប់​​រួចរត់​គេច​ខ្លួន​បាត់​ស្រមោល ។ ​ហេតុ​ការណ៍​ប្តី​ប្រមឹក​វាយ​ប្រពន្ធ​ដោយ​ចេតនា​​រហូតសន្លប់​បាត់​ស្មារតី​​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៤​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៨ មេសា ២០១២ ​ ​ស្ថិតនៅភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ។

ខេត្ត​​តាកែវ ៖ ​ស្ត្រី​ម្នាក់​​បាន​សន្លប់​​​បាត់​​ស្មារតី ​ក្នុង​អំពើ​ហិង្សា​​មួយ​បង្ក​ដោយ​ប្តី​ប្រមឹក​ខួប​បាន​រក​រឿង​​ជេរ​បញ្ចោរ​​ និង​ច្របាច់​.ក​រួច​ដាល់​កញ្ចឹង​.ក និង​មុខ​ រហូត​សន្លប់​​រួចរត់​គេច​ខ្លួន​បាត់​ស្រមោល ។ ​ហេតុ​ការណ៍​ប្តី​ប្រមឹក​វាយ​ប្រពន្ធ​ដោយ​ចេតនា​​រហូតសន្លប់​បាត់​ស្មារតី​​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​៤​និង​៣០​នាទី​​រសៀល​ថ្ងៃទី​៨ មេសា ២០១២ ​ ​ស្ថិតនៅភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ។

​នៅ​ក្នុង​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​​​តាកែវ ស្ត្រី​រង​គ្រោះ​​ឈ្មោះ​កប ​ស្រីល័ក្ខ ​អាយុ​១៩​ឆ្នាំ​ ​បាន​ឱ្យ​ដឹងថា ​ប្តីរបស់​ខ្លួន​ឈ្មោះ​យាន ឡុង អាយុ​២៧​ឆ្នាំ ​រៀបការ​​ជាប្តី​ប្រពន្ធ​នឹងគ្នា​​ ទើប​តែ​ជិត​១​ឆ្នាំ​មិន​ទាន់​មាន​កូន​នៅឡើយ​ទេ ។ ស្ត្រី​រង​គ្រោះ​បន្តថា ពេល​​ចាប់ដៃ​គ្នា​ជាប្តី​ប្រពន្ធ​​ដំបូង​ប្តី​របស់​នាង​មាន​ចរិត​សុភាពរាប​​សារ​មិន​ចេះ​​ផឹក​ស៊ី​​អ្វី​ឡើយ ​លុះ​​មិន​យូរ​ប៉ុន្មាន​​លោក​ប្តី​ក៏ចេះ​ផឹក​ស៊ី​ស្រវឹង​​រាល់​ថ្ងៃ​ មិន​ដែល​​ខាន​ឡើយ ​ហើយ​ពេល​ត្រឡប់​ចូល​ដល់​​ផ្ទះវិញ​​ចាប់​ផ្តើម​រក​រឿង​ឈ្លោះ​ប្រកែក​មិន​ដឹង​មូ​ល​ហេតុ​ ។

ស្ត្រី​រងគ្រោះ​បាន​បន្តទៀតថា ​​នៅ​ថ្ងៃ​​កើត​នៅ​​ពេល​​ប្តី​​ប្រមឹក​ត្រឡប់​ចូល​ផ្ទះ​បាន​ជេរ​បញ្ចោរ​ប្រពន្ធ​​រួច​បាន​ស្ទុះ​មក​ច្របាច់​.ក ប្រវាយ​ប្រតប់​​គ្នា​តែ​ម្តង ​។ ប្តី​​ប្រមឹក​​មិន​ប្រណីបាន​ដាល់​នាង​រហូត​សន្លប់​ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ពេល​នេះ​​លោក​ប្តី​រត់​គេច​ខ្លួន​បាត់​ហើយ ៕