ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាភាព​យន្ត​ហុង​កុង​ លោក​ឈិន ឡុង ប្រារព្ធ​ពិធី​ខួប​កំណើត​គម្រប់​៥៨​ឆ្នាំ

11 ឆ្នាំ មុន

យោង​ទៅតាម​ប្រភព​ព័ត៌​មាន​ដេលី​ឈីលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៩ មេសា ឆ្នាំ​២០១២​បាន​ឱ្យ​ដឹង​ថា តារា​ភាព​យន្ត​ហុង​កុង​ដ៏​ល្បី​ល្បាញ​គឺ លោក​ឈិន ឡុង បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​គម្រប់​​៥៨​របស់​គាត់​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​៧ មេសា ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ នៅ​ក្នុង​ស្ទូឌីយោផ្ទាល់​​ខ្លួន​​របស់​គាត់ ។វត្ត​មាន​អ្នក​ចូល​រួម​ក្នុង​ពិធី​ខួប​កំណើត​នោះរួម​មាន ប្រពន្ធ​របស់​លោ​ក​ឈិន​ ឡុង ឪពុក​ម្តាយ​ ​​បង​ប្អូន​ កូន​ប្រុស និង​អតី​ត​អ្នក​ចាត់​ការ​ទូ​ទៅ​ ព្រម​ទាំង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ។

យោង​ទៅតាម​ប្រភព​ព័ត៌​មាន​ដេលី​ឈីលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៩ មេសា ឆ្នាំ​២០១២​បាន​ឱ្យ​ដឹង​ថា តារា​ភាព​យន្ត​ហុង​កុង​ដ៏​ល្បី​ល្បាញ​គឺ លោក​ឈិន ឡុង បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​គម្រប់​​៥៨​របស់​គាត់​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​៧ មេសា ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ នៅ​ក្នុង​ស្ទូឌីយោផ្ទាល់​​ខ្លួន​​របស់​គាត់ ។វត្ត​មាន​អ្នក​ចូល​រួម​ក្នុង​ពិធី​ខួប​កំណើត​នោះ​រួម​មាន ប្រពន្ធ​របស់​លោ​ក​ឈិន​ ឡុង ឪពុក​ម្តាយ​ ​​បង​ប្អូន​ កូន​ប្រុស និង​អតី​ត​អ្នក​ចាត់​ការ​ទូ​ទៅ​ ព្រម​ទាំង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ។

ជា​ការ​កត់​សម្គាល់​គេ​សង្កេត​ឃើញ​នៅ​លើ​នំខួប​កំណើត​មាន​​រចនា​​​ជា​រូប​រាង​សត្វ​ជា​មួយ​នឹង​ការ​សរសេរ​អក្សរជាភា​សា​អង់គ្លេស​ថា​«Happy Birthday Big Brother Jackie»​។ នៅ​ចំពោះ​មុខ​ទស្សនិកជន​ និង​អ្នក​កាសែត​ជា​ច្រើន​រូប​ តារា​សម្តែង​ក្បាច់​គង់​​ហ្វូ​ដែ​ល​ទើប​តែ​ទទួល​បាន​ការ​ដូយន្ត​ហោះ​ពី​ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​របស់​ប្រទេស​ប្រេស៊ីល បាន​និយាយ​ថា ៖ខ្ញុំសូម​បូង​សួង​ឱ្យ​មាន​សន្តិ​ភាព​សម្រាប់​ពិភពលោក​ទាំង​មូល​និង​សូម​ជូន​ពរ​ឱ្យ​ប្រជា​ជន​ទាំង​អស់​ជួប​សំណាង​ល្អ និង​ជាពិសេស​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ដល់​មិត្ត​ភក្តិ​ទាំង​អស់​ដែល​បាន​ផ្ញើ​កាដូ​ជូន​ពរ​ខួប​កំណើត​តាម​រយៈ​គេហ​ទំព័រ​​របស់​ខ្ញុំ ។ ទាក់​ទង​ទៅ​នឹង​វិស័យ​សិល្បៈ​ លោក​ឈិន ឡុង បាន​សន្យា​ថា លោក​នឹង​ខិត​ខំ​ថត​រឿង​ថ្មី​ៗ​បន្ថែម​ទៀត​ ដើម្បី​បម្រើ​ដល់​ទស្សនិកជន​ជា​បន្ត​ទៀត៕​