រាជធានីភ្នំពេញ ៖ ម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ បុកគ្នាជាមួយម៉ូតូស្មាស់ ពណ៌ខ្មៅ បណ្ដាលឱ្យរបួសធ្ងន់៣នាក់ និងស្រាលម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៨ មេសា នៅខាងជើងស្ពានជ្រោយចង្វា ទល់មុខមណ្ឌលសុខភាពដូនពេញ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា ម៉ូតូសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ជិះគ្នា២នាក់ ចេញពីធ្វើការក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូស្មាស់ ពណ៌ខ្មៅ ជិះគ្នា២នាក់ បើកពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសគ្នា ហើយបើកលឿនដូចគ្នា ខណៈមកដល់ចំណុចកើតហេតុបានបុកគ្នាបណ្ដាលឱ្យដួលរបួសធ្ងន់៣នាក់ និងស្រាលម្នាក់។ ប្រភពដដែលបន្ដទៀតថា ក្រោយពេលកើតហេតុអ្នកបើកម៉ូតូស្មាស់រងរបួសស្រាលម្នាក់ហើយព្យាយាមបើកម៉ូតូរត់គេច តែត្រូវអ្នកឃើញហេតុការណ៍ចាប់យកមកកន្លែងកើតហេតុវិញ។ ឯជនរងគ្រោះខាងម៉ូតូឌ្រីមរបួសធ្ងន់ទាំង៣នាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតតិចតួច បន្ទាប់មកមានតំណាងទាំងសងខាងចេញមកធ្វើការដោះស្រាយចរចាគ្នានៅកន្លែងកើតហេតុរាប់ម៉ោងមិនត្រូវគ្នា ទើបនគរបាលប៉ុស្ដិ៍ស្រះចកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការខណ្ឌដូនពេញដើម្បីធ្វើការដោះស្រាយបន្ដទៀត ៕
ចែករំលែកព័តមាននេះ