ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូស្មាស់​​ពន្លះ​ជា​មួយ​ឌ្រីម​​សេ​១២៥ ​រង​របួស​២​នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូ​ស្មាស់ ​ពណ៌​ខ្មៅ បើក​បរ​ក្នុង​ល្បឿន​លឿន​បាន​ពន្លះ​គ្នាជាមួយ​ម៉ូតូ​ហុងដា​ឌ្រីម​​សេ​១២៥​ នៅ​ចំណុច​មុខ​ភោជនីយ​ដ្ឋាន​​ចតុមុខ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់​ថ្ងៃ​ទី​៨ មេសា ២០១២ ​បណ្ដាល​ឱ្យ​យុវជន​២​នាក់រងរបួស និង​បង្ក​ឱ្យ​មាន​ការ​ឈ្លោះ​ទាស់ទែង​គ្នា​ ព្រោះតែ​ម្នាក់​ៗ​ដណ្ដើម​យក​ត្រូវ​រៀង​ៗ​ខ្លួន​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ម៉ូតូ​ស្មាស់​ជិះ​គ្នា​២​នាក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ក៏បាន​ពន្លះ​គ្នាជាមួយ​ម៉ូតូហុងដា​ឌ្រីមសេ​១២៥​ពណ៌​ខ្មៅ ក្នុង​ទិស​ដៅ​ប​ញ្ច្រា​ស​គ្នា ​បណ្តាល​ឱ្យ​បុរស​២​នាក់​រង​របួស​សន្លប់​បាត់ស្មារតី​តែ​ក្រោយ​​មក​ក៏​បានដឹង​ខ្លួន​វិញ​។​

ចំណែកឯ​អ្នក​រង​របួសស្រាល​បាន​ជជែក​ឈ្លោះ​​ទាស់ទែង​គ្នា​រក​ខុស​​ត្រូវ​យ៉ាង​តឹង​សរសៃ.ក ហើយសមត្ថកិច្ច​ក៏​បាន​ចុះ​​ទៅ​​ធ្វើ​អន្ដរា​គមន៍​​សម្របសម្រួល​គ្នា​បញ្ចប់​​​រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ ៕