ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​កៀរ​ម៉ូតូ​​ដួល​អូស​ទៅ​បុក​ម៉ូតូ​​មួយ​គ្រឿង​​ទៀត បណ្តាល​ឱ្យ​​របួស​៥នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ២​គ្រឿង​បុក​គ្នា​ដួល​ខ្ទាត​ចេញពី​គ្នា ​ដោយ​សារ​​មាន​រថយន្ដ​មួយ​គ្រឿងបើក​ទៅ​ប៉ះ​ជើង​ធ្វើ​ឱ្យ​ដួល​ម៉ូតូ​អូស​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឱ្យ​ដួល​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៤​នាក់ ស្រី​ម្នាក់ ប្រុស​៣​នាក់ ចំណែក​រថយន្ដ​បើក​រត់គេច​បាត់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​​ថ្ងៃ​ទី​៨ មេ​សា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​វត្ដ​ស្លែង សង្កាត់​

រាជធានីភ្នំពេញ ៖ ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ២​គ្រឿង​បុក​គ្នា​ដួល​ខ្ទាត​ចេញពី​គ្នា ​ដោយ​សារ​​មាន​រថយន្ដ​មួយ​គ្រឿងបើក​ទៅ​ប៉ះ​ជើង​ធ្វើ​ឱ្យ​ដួល​ម៉ូតូ​អូស​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឱ្យ​ដួល​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​៤​នាក់ ស្រី​ម្នាក់ ប្រុស​៣​នាក់ ចំណែក​រថយន្ដ​បើក​រត់គេច​បាត់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​​ថ្ងៃ​ទី​៨ មេ​សា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​វត្ដ​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​២​គ្រឿង​ជិះ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច ក្នុង​នោះ​​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០០៧ ពណ៌​ខ្មៅ ជិះ​គ្នា​៣​នាក់ ជា​មនុស្ស​ប្រុស និង​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ ជិះ​២​នាក់​ប្ដី​ប្រពន្ធ។ ខណៈ​មក​ដល់​ចំណុច​កើត​​ហេតុ​ ស្រាប់តែ​មាន​រថយន្ដ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា ហើយ​​បើក​វ៉ា​គ្នា​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ទៅ​កៀរ​ជើង​ឆ្វេង​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ គ្នា​៣​នាក់ បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​អូស​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ជិះ​គ្នា​២​នាក់​ប្ដី​ប្រពន្ធ​ដួល​រង​របួសតែ​ម្តង ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុ​រថយន្ដ​បង្ក​បាន​បើក​រត់គេច​បាត់​ស្រមោល នៅ​សល់​តែ​ជន​រង​គ្រោះ​៥​នាក់ ក្នុង​នោះ​របួសធ្ងន់​បាក់​ភ្លៅ​ឆ្វេង​ម្នាក់ និង​របួសស្រាល​៤​នាក់ ប្រុស​៣​នាក់ ស្រី​ម្នាក់ ចំណែក​ម៉ូតូ​ខូចខាត​តិចតួច។ ជន​រង​គ្រោះ​របួសធ្ងន់​ត្រូវ​រថយន្ដ​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល ហើយ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើ​ការ​​ដោះស្រាយ៕