ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​សម្លា.ប់​នៅ​ក្នុង​លំ​នៅ​ឋាន​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​របស់​របរ​ផ្សេងៗ​មិន​បាត់​បង់

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ អំពើ​ប្លន់​សម្លា.ប់​មួយ​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៨​យប់​ថ្ងៃ​ទី​៧ មេសា នៅ​ក្នុង​ភូមិ​តា​កោង ឃុំ​អម​លាំង ស្រុក​ថ្ពង មុខ​សាលា​ឃុំ​​ និង​មុខ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​អម​លាំង បណ្តាល​​ឱ្យ​បុរស​ម្នាក់​​​ស្លា.ប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ។

ខេត្ត​កំពង់​ស្ពឺ ៖ អំពើ​ប្លន់​សម្លាប់​មួយ​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៨​យប់​ថ្ងៃ​ទី​៧ មេសា នៅ​ក្នុង​ភូមិ​តា​កោង ឃុំ​អម​លាំង ស្រុក​ថ្ពង មុខ​សាលា​ឃុំ​​ និង​មុខ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​អម​លាំង បណ្តាល​​ឱ្យ​បុរស​ម្នាក់​​​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ។

ទាក់​ទិន​អំពើ​ប្លន់​​សម្លាប់​នេះ​ លោក​អនុ​សេនីយ៍​ឯក​​ហ៊ុន សុខ​ហុន​ អធិការ​រងទទួល​បន្ទុក​​ការងារ​ព្រហ្មទណ្ឌ​​ស្រុក​ថ្ពង​ឱ្យ​ដឹងថា ហេតុ​ការណ៍​កើត​ឡើង​​នៅ​វេលា​ម៉ោង​៨យប់​ ដោយ​ បុរស​​ឈ្មោះ​​ឃួន នីម​ អាយុ​៥៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ​គីម ចេង អាយុ​៥៥​ឆ្នាំ ជា​គ្រូ​ពេទ្យ​ឯក​ជន​​មាន​លក់​ថ្នាំ​ពេទ្យ​ និង​ដើរ​ចាក់​​ថ្នាំ​តាម​ភូមិ ឯ​​ប្តី​ជា​អ្ន​ក​ដឹក​អុស​ ដឹ​ក​ឈើ​លក់ ។ ហេតុ​ការណ៍​កើត​ឡើង​ ខណៈ​ពេល​ប្រពន្ធ​​ពុំ​នៅ​ផ្ទះ​​ដោយ​ដើរទៅ​​ជជែក​​គ្នា​លេង​នៅ​ផ្ទះ​អ្នក​ក្បែរគ្នា​​ជា​បង​ប្អូន​​ ឯបុរស​រង​គ្រោះ​ឈ្មោះ​​ឃួន នីម កំពុងដេក​​លើ​គ្រែមើល​ទូរទស្សន៍​លើ​គ្រែ​​ពុំ​បិទ​ទ្វារ​ទេ​ទុក​ចំហ​ឱ្យ​ប្រពន្ធ​​ត្រលប់​​មក​វិញ ។ 

តាមការ​​ពិនិត្យ​​លើស​ភាព​ការណ៍​ពីស្ត្រី​ជា​​ប្រពន្ធ​​​​ថាចោរ​​អាច​មាន​គ្នា​ពី​ពីរ​ទៅ​បី​នាក់​បាន​ចូល​ក្នុង​ផ្ទះ​​ពី​រនាក់ និង​ម្នាក់​ចាំខាង​ក្រៅ ។ ក្រុម​ចោរ​​បាន​ចាប់​ជន​រង​គ្រោះ​​វាយ​បំបែក​ច្រមុះ​ ចង្កា បាក់​ឆ្អឹង​ថ្គាម​ បាក់​ជើង​ ដៃ​ស្តាំ ដេក​ស្លាប់​ក្នុង​​ផ្ទះ ។ ផ្ទះ​ដែល​ចោរ​ចូល​ប្លន់​​សម្លាប់​នេះ​ជា​ផ្ទះ​តៀម​​ជញ្ជាំង​ក្តារ​ប្រក់​សង្កសី​ទំ​ហំ​៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ដោយ​ពុំ​មាន​អ្នក​ណា​​​ម្នាក់​ដឹង និង​ឃើញ​ហេតុ​​ការណ៍​ទេ​ តែ​ពេល​ប្រពន្ធ​ចូល​ក្នុង​ផ្ទះ​​ក៏​​រន្ធត់​ចិត្ត​​ដ្បិត​ប្តី​ស្លាប់​ ហើ​យឃើញ​​របស់​របរ​​​រាយ​ប៉ាយ​បាត់​សណ្តាប់​ធ្នាប់​​ ទ្វារ​ផ្ទះ​បាយ​​របើក​ មាន​ឈាម​ដាប​​ក្រោម​គ្រែ ​ ក៏​ស្រែក​ហៅ​គេ​ជួយ ។

សមត្ថកិច្ច​​បាន​​​ហ៊ុម​ព័ទ្ធ​ទី​តាំង​កើត​ហេតុ​តាំង​ពី​យប់​​រហូត​ព្រឹក​ទើប​​​​មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ផ្នែក​​បចេ្ច​ក​ទេស​​ខេត្ត​ កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ពិនិត្យ​​សព ​​ដឹងថា សព​ត្រូវ​​ឃាតករ​​​​​សម្លាប់​​ដោយ​វាយ​នឹង​ដំបង​ ។ របស់​របរ​រប៉ាត​រប៉ាយ​តែ​ពុំ​ឃើញ​មាន​បាត់​បង់​​អ្វី​ទេ គឺ​​បាត់​តែ​ម៉ូតូ​ឌ្រីម សេ​១២៥ ស៊េរី​២០០៧ មួយ​គ្រឿង​​ប៉ុណ្ណោះ​ និង​​បុរស​ម្ចាស់​ផ្ទះ​ស្លាប់ ។

​​ករណី​នេះ​សមត្ថកិច្ច​​និយាយ​ថា ​កំពុង​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ ព្រោះ​ការ​ស្លាប់​​​នេះ​អាច​ជាអំពើ​​ ឬ​រឿង​គំនុំ​​មិន​ទាន់​អាចសន្និដ្ឋាន​បាន​ភ្លាម​ទេ ៕