ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀងពី​រ​មេ​ជាប់គ្នា​​បង្ក​ជា​ព្យុះ​បក់​​បោក​ប៉ើង​​របស់​របរ​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ​ព្រះភិរុណ​​បង្អុរ​ភ្លៀង​​​ពីរ​មេ​ជាប់​គ្នា​​ពីរ​ថ្ងៃ​ បណ្តាល​ឱ្យ​​ខូច​ខាត​​​របស់​របរ​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​​រសៀល​ថ្ងៃទី​៧​ ដល់​ថ្ងៃ​​ទី​៨ មេសា ២០១២ ។

ភ្លៀង​​ពីរមេ​នេះ​បង្ក​ឱ្យ​ប្រជា​ជន​មាន​ការ​ភ័យ​ខ្លាច​​​ ខណៈ​​មេឃកំពុងតែ​ធ្លាក់​​ភ្លៀង​ខ្លាំង ហើយ​​នោះ​ស្រាប់តែ​មាន​ខ្យល់​យ៉ាង​ខ្លាំង​​បោក​បក់​ បណ្តាល​ឱ្យ​ប៉ើង​ដំបូល​ផ្ទះ។ ចំណែក​ដើម​ឈើ​នៅតាម​ផ្លូវ​ក៏​​ត្រូវ​​​ប៉ើងរលំ​ផង​ដែរ

ខេត្ត​ស្ទឹងត្រែង ៖ ​ព្រះភិរុណ​​បង្អុរ​ភ្លៀង​​​ពីរ​មេ​ជាប់​គ្នា​​ពីរ​ថ្ងៃ​ បណ្តាល​ឱ្យ​​ខូច​ខាត​​​របស់​របរ​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​​រសៀល​ថ្ងៃទី​៧​ ដល់​ថ្ងៃ​​ទី​៨ មេសា ២០១២ ។

ភ្លៀង​​ពីរមេ​នេះ​បង្ក​ឱ្យ​ប្រជា​ជន​មាន​ការ​ភ័យ​ខ្លាច​​​ ខណៈ​​មេឃកំពុងតែ​ធ្លាក់​​ភ្លៀង​ខ្លាំង ហើយ​​នោះ​ស្រាប់តែ​មាន​ខ្យល់​យ៉ាង​ខ្លាំង​​បោក​បក់​ បណ្តាល​ឱ្យ​ប៉ើង​ដំបូល​ផ្ទះ។ ចំណែក​ដើម​ឈើ​នៅតាម​ផ្លូវ​ក៏​​ត្រូវ​​​ប៉ើងរលំ​ផង​ដែរ ជា​ពិសេស​នៅ​ទី​កន្លែង​ខ្លះ​ក្នុង​ក្រុង​​ស្ទឹង​ត្រែង បាន​លិច​ទឹក​ដោយ​សារ​តែ​ប្រព័ន្ធ​​លូហូរ​មិន​ទាន់ ។ ​ជា​មួយ​នឹង​ការ​ធ្លាក់​​ភ្លៀង និងមានខ្យល់​​ខ្លាំង​នោះ​មានរបាយ​ការណ៍​ពី​អ្នក​​អង្កេត​ការណ៍​​ថា ដំបូល​ផ្ទះ​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​ត្រូវ​ខ្យល់​កួច​យក​ដំបូល​ និង​រោង​លក់​ដូរ​មួយ​ចំនួន​បាន​រលំ​ ។ ឯស្តង់​សង់​រួច​ត្រៀម​រៀបចំ​ដាក់​តាំងពិព័រណ៍​​ពាណិជ្ជ​កម្ម​ក្នុង​បរិវេណ​មន្ទីរ​វប្ប​ធម៌​​ខេត្ត​​ក៏​ត្រូវ​ខ្យល់​កួច​បោក​បក់​រមូលខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ ។

ចំណែក​ដើម​​ឈើ​ជា​ច្រើននៅតាម​ផ្លូវ​សាធារណៈ​ក៏​​ត្រូវ​ដួល​រលើង​ឫស​ផង​ដែរ ​រីឯ​កន្លែង​​មួយ​ចំនួន​​ក្នុង​ក្រុង​ស្ទឹង​ត្រែង ​បាន​លិច​ទឹក​ដោយ​សារ​ទឹក​ភ្លៀង​យ៉ាង​ខ្លាំង​នេះដែរ ។ តែ​ការ​ជន់​លិច​នេះ ​មិន​មាន​ភាព​​ត្រាំ​​ត្រែង​​ជោក​ជាំ​ហូរ​នោះ​ទេ ក្រោយ​​មេឃ​ឈប់​ភ្លៀង​បាន​ប្រហែល​ជា​ពីរ​ទៅ​បី​ម៉ោង​ទឹក​បាន​ហូរ​ទៅតាមទី​ទំនាប និង​ប្រព័ន្ធ​​លូ​ផ្សេងៗ​ទៀត​អស់​​ដែរ ។

​ព្រះ​ភិរុណ​​បង្អុរ​​ជា​ភ្លៀង​​ពីរមេ​ ព្រម​ទាំង​​មានចំហាយ​ខ្យល់​​ព្យុះ​​ផង​នេះ​ គ្រាន់​តែ​បង្ក​ឱ្យ​ខូច​ខាត​របស់​របរ​ប្រជាពលរដ្ឋ​មួយចំនួន​​ប៉ុណ្ណោះ​ តែ​មិន​បណ្តាល​ឱ្យ​មាន​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​របួស​គ្រោះ​ថ្នាក់​​អ្វីឡើយ ៕