ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​កាបូប​ត្រូវ​រថយន្ត​កាម៉ាស្ស​បុក​ពី​​ក្រោយ​ស្លា.ប់​កូន​អាយុ​២​ឆ្នាំ និង​របួស​ធ្ងន់​៣​នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កាម៉ាស្ស​ជ្រុល​ទៅ​​បុក​ម៉ូតូ​ហ្វ៊ីណូ ​​ពី​ក្រោយ​ពេល​ជិះ​គ្នា​៣​នាក់ គឺ​ប្តី​​ឌុប​ប្រពន្ធ​ និង​កូន​ៗ​ទៅ​ផ្សារ​ដីហុយ​រក​ទិញ​កាបូប​ បណ្តាល​ឱ្យ​​កូន​ប្រុស​អាយុ​២​ឆ្ន​ាំ​ស្លា.ប់ ចំណែក​​ប្តី​-ប្រពន្ធ និង​កូន​ស្រី​អាយុ​៨​ឆ្នាំរង​របួស​ធ្ងន់​ត្រូវ​គេបញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។

រាជធានីភ្នំពេញ ៖ រថយន្ត​កាម៉ាស្ស​ជ្រុល​ទៅ​​បុក​ម៉ូតូ​ហ្វ៊ីណូ ​​ពី​ក្រោយ​ពេល​ជិះ​គ្នា​៣​នាក់ គឺ​ប្តី​​ឌុប​ប្រពន្ធ​ និង​កូន​ៗ​ទៅ​ផ្សារ​ដីហុយ​រក​ទិញ​កាបូប​ បណ្តាល​ឱ្យ​​កូន​ប្រុស​អាយុ​២​ឆ្ន​ាំ​ស្លាប់ ចំណែក​​ប្តី​-ប្រពន្ធ និង​កូន​ស្រី​អាយុ​៨​ឆ្នាំរង​របួស​ធ្ងន់​ត្រូវ​គេបញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៦ មេសា នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែ​ន​សុខ ។ យោង​តាមជន​​រង​គ្រោះ​​ឈ្មោះ​ចាន់ ម៉ារីន អាយុ​៤៥​ឆ្នាំ ជា​អ្នក​បក​ប្រែ​ខ្សែ​ភាព​យន្ត​​ ស្នាក់​នៅ​ផ្ទះ​លេខ​១៧៩ ផ្លូវ​១៥៦ សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក ឱ្យ​ដឹងថា លោក​​ឌុប​ប្រពន្ធ​ និង​កូនតូចៗ​២​នាក់​ទៅ​ទិញ​កា​បូប​ឱ្យ​កូន​ស្រី​អាយុ​៨​ឆ្នាំ​​​​​សម្រាប់​ដាក់​សៀវ​ភៅ​ទៅ​រៀន​ តែ​ជា​អកុសល​មិន​ទាន់​ទៅ​ដល់​ផ្សារ​ផង​ក៏​ត្រូវ​រថយន្ត​កាម៉ាស្សបើក​បុក​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​កូន​ប្រុស​ឈ្មោះ​ចាន់ ជី​មី អាយុ​២​ឆា្នាំ​​​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុ​ ឯលោក​​និង​ប្រពន្ធ​​ ព្រម​ទាំង​កូន​ស្រី​អាយុ​៨​ឆ្នាំ​រង​របួស​ធ្ងន់​ ។

រថយន្ត​បង្ក​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ ត្រូវ​ប៉ូលិស​ចរាចរ​រាជ​ធានីភ្នំពេញ​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះ​ស្រាយ​ ៕